ការស្រាវជ្រាវនៅសហរដ្ឋអាមេរិកបានបង្ហាញថា បុរស និងស្ត្រីអាហ្វ្រិកអាមេរិចហាក់ដូចជាវិវត្តទៅជាជំងឺលើសឈាមក្នុងវ័យកណ្តាល ជាងអ្នកដែលមានស្បែកស។

អ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថាប្រហែល ៧៦% នៃមនុស្សពេញវ័យស្បែកខ្មៅ អាចមានសម្ពាធឈាមខ្ពស់នៅពេលអាយុ ៥៥ ឆ្នាំធៀបនឹង ៥៥% នៃបុរសស្បែកស និង ៤០% ចំពោះស្ត្រីស្បែកស។

អ្នកនិពន្ធការសិក្សាស្រាវជ្រាវជាន់ខ្ពស់លោក Justin Thomas មកពីសាកលវិទ្យាល័យ Alabama នៅ Birmingham បាននិយាយថា យើងត្រូវយកចិត្តទុកដាក់លើបញ្ហាសម្ពាធឈាមនៅវ័យក្មេង។

Thomas បាននិយាយតាមអ៊ីម៉ែលថា “ការបង្ការ គឺមានសារៈសំខាន់ ហើយជាពិសេស ចំពោះជនជាតិស្បែកខ្មៅ យើងត្រូវសង្កត់ធ្ងន់លើរបៀបរបបរស់នៅដែលមានសុខភាពល្អ ដើម្បីការពារការវិវត្តនៃជំងឺលើសឈាម” ។

ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម ឬសម្ពាធឈាមខ្ពស់ មនុស្សគួរតែរក្សាទម្ងន់រាងកាយដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណឲ្យបានច្រើន។ ពួកគេក៏គួរតែធ្វើតាមរបបអាហារដែលសង្កត់ធ្ងន់លើការចម្អិនដោយមិនមានជាតិខ្លាញ់ បរិភោគគ្រាប់ផ្លែឈើ បន្លែ ផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប គ្រាប់ធញ្ញជាតិ ត្រី និងសាច់បក្សី ហើយត្រូវកំណត់ការញ៉ាំសាច់ក្រហម ស្ករ និងអំបិល។

អ្នកស្រាវជ្រាវបាននិយាយថា ការធាត់ជ្រុល និងប្រវត្តិគ្រួសារដែលមានសម្ពាធឈាមខ្ពស់ គឺជាកត្តាដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺលើសឈាម ចំពោះមនុស្សពេញវ័យស្បែកស និងខ្មៅ នៅក្នុងការស្រាវជ្រាវ។

ទោះយ៉ាងណាក៏ដោយ ការញ៉ាំអាហារដែលមានសុខភាពល្អ ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺលើសឈាម ចំពោះមនុស្សពេញវ័យស្បែកខ្មៅ និងស៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង