ការកើតលឿង គឺជាស្ថានភាពមួយ ដែលបណ្តាលឲ្យស្បែកទារកប្រែជាពណ៌លឿង និងពណ៌សនៅលើភ្នែក។

ប្រសិនបើអ្នកចុចម្រាមដៃរបស់អ្នកចុចលើច្រមុះ ឬដើមទ្រូងរបស់ទារកដែលមានស្បែកសល្មម អ្នកអាចឃើញពណ៌លឿង នេះលើស្បែក ប៉ុន្តែប្រសិនបើទារករបស់អ្នកមានស្បែកខ្មៅ អ្នកអាចឃើញភាពលឿងនេះនៅលើភ្នែកពណ៌ ឬអញ្ចាញធ្មេញ។

ប្រភេទនៃការឡើងលឿងនេះ ភាគច្រើនកើតឡើងនៅថ្ងៃទី ២ ឬទី ៣ នៃជីវិតដំបូងរបស់កូនអ្នក – នៅពេលទារកត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យ – ហេតុដូច្នេះ វាជាការសំខាន់ក្នុងការដឹងអំពីបញ្ហានេះ ហើយប្រុងប្រយ័ត្ន និងមើលកូនអ្នកឲ្យបានដឹតដល់។ ភាគច្រើននៃករណីនេះ វានឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរសប្តាហ៍។

តើមូលហេតុអ្វីដែលបណ្ដាលឲ្យឡើងលឿងបែបនេះ?

ទារកទើបនឹងកើតមានកោសិកាឈាមក្រហមច្រើន ដែលលើសពីតម្រូវការរបស់រាងកាយ ហើយជារឿយៗ នៅពេលដែលថ្លើមរបស់កូនក្មេងមិនអាចដំណើរការបានលឿនល្មមទេ សារធាតុពណ៌លឿង ដែលគេហៅថាប៊ីលីរុយប៊ីន (ដែលបង្កើតដោយកោសិកាឈាមក្រហម) ត្រូវបានកកើតលើសកម្រិតនៅក្នុងឈាម។

ទារកកើតមុនកំណត់ និងទារកដែលមានជំងឺហ្សែន ឬការឆ្លងមេរោគ គឺងាយនឹងរងគ្រោះណាស់។ ទារកបៅដោះម្តាយខ្លះអាចកើតជំងឺលឿងនេះ ប្រសិនបើពួកគេបៅទឹកដោះម្តាយមិនបានគ្រប់គ្រាន់ ដោយសារតែប៊ីលីរុយប៊ីនមិនអាចចេញពីរាងកាយ តាមរយៈកាកសំណល់រាងកាយ៕