ពីរទៅបួនថ្ងៃ បន្ទាប់ពីកំណើតទារករបស់អ្នក ទឹកដោះរបស់អ្នក “ចាប់ផ្តើមបង្កើតឡើងច្រើនហើយ” ដើម្បីមកបំពេញដោះរបស់អ្នក។ រហូតមកដល់ពេលនេះ ទារកដែលកំពុងបំបៅដោះរបស់អ្នកកំពុងផឹកទឹកដោះដែលមានជីវជាតិបំប៉នបំផុត ដែលគេហៅថា ទឹកដោះដំបូង (colostrum)។ ការផ្លាស់ប្តូរដ៏សំខាន់នេះមានផលវិបាកអវិជ្ជមាន ចំពោះម្តាយថ្មីមួយចំនួន ដែលវាអាចបង្កើតភាពមិនស្រួលបន្តិចបន្តួច។ ហេតុអ្វី?
ខ្នើយបំបៅជំនួយ អាចជួយអ្នក និងកូនរបស់អ្នកសម្រាកក្នុងអំឡុងពេលបំបៅកូនដោយទឹកដោះម្តាយ។ ចូរសាកសួរគ្រូពេទ្យដើម្បីស្វែងរកខ្នើយ និងរៀនអំពីការបំបៅដោះកូន។
រាងកាយរបស់អ្នកកំពុងបង្ខំឲ្យទឹកដោះចេញពីក្រពេញដែលបង្កើតវាចេញទៅក្បាលដោះរបស់អ្នក ហើយអ្នកក៏ប្រឈមនឹងការធ្លាក់ចុះនៃកម្រិតអ័រម៉ូន និងអារម្មណ៍របស់អ្នក។
សុដន់របស់អ្នកអាចមានសភាពទន់ ឬរឹង ហើយក្តៅ ឬអាចហើម ឬហាក់ដូចជាឈឺតិច។ កុំយកវាថាជាការចង្អុលបង្ហាញ ដែលថាការបំបៅកូនដោយទឹកដោះម្តាយ គឺមិនមែនសម្រាប់អ្នកព្រោះវាឈឺចាប់ខ្លាំងពេក។
ការឈឺ ឬឡើងដោះ គឺជាស្ថានភាពខ្លីមួយ ដែលវានឹងត្រូវបានកាត់បន្ថយនៅពេលដែលរាងកាយរបស់អ្នកសម្របខ្លួនទៅនឹងការបំបៅកូនដោយទឹកដោះ។
មធ្យោបាយដ៏មានប្រយោជន៍ខ្លះ ដើម្បីកាត់បន្ថយការឈឺចាប់ក្នុងពេលនេះ ៖
1. ងូតទឹកក្តៅឧណ្ហៗ
2. គ្របក្រណាត់ស្អាតក្តៅៗ
3. បញ្ច្រញទឹកដោះបន្តិចបន្តួចពីសុដន់នីមួយៗ មុនព្រលបំបៅ
4. ពាក់អាវទ្រនាប់ដែលទ្រទ្រង់ដោះបានល្អ តែមិនត្រូវតឹងនោះទេ
5. បំបៅកូនរៀងរាល់ពីរទៅបីម៉ោង (កុំជៀសវាងការបំបៅដោយសារតែការឈឺចាប់ ពីព្រោះកូនបៅកាន់តែច្រើន ការឈឺចាប់ ឬមិនសុខស្រួលនឹងកាន់តែតិច)
6. ផឹកទឹកឲ្យបានច្រើន ដើម្បីរក្សាខ្លួនអ្នកឲ្យល្អ និងរក្សាទុកសម្រាប់ផលិតកម្មទឹកដោះ៕