របាយការណ៍វិទ្យាសាស្ត្រនៃគណៈកម្មាធិការប្រឹក្សាយោបល់ស្តីពីរបបអាហាររយៈពេលឆ្នាំ ២០១៥ បាននិយាយថា “សាធារណជន អាចទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដោយសុវត្ថិភាពដូចជាកាហ្វេ” និង “ភស្តុតាងជាប្រចាំបង្ហាញថា ការប្រើប្រាស់កាហ្វេ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺសរសៃឈាមបេះដូង ចំពោះមនុស្សពេញវ័យ”។
លោក Walter Willett មកពីសាលាសុខភាពសាធារណៈនៅហាវ៉ាដ (Harward) បាននិយាយថា ការស្រាវជ្រាវមួយបានបង្ហាញពីការថយចុះហានិភ័យនៃការស្លាប់ឆាប់ ដល់ទៅ ១៥ ភាគរយក្នុងចំណោមអ្នកដែលផឹកកាហ្វេ។
គាត់ជឿជាក់ថា សារធាតុចិញ្ចឹម និងសារធាតុ phytochemicals នៅក្នុងគ្រាប់កាហ្វេ កំពុងតែធ្វើការជាមួយគ្នា ដើម្បីទទួលបានអត្ថប្រយោជន៍មួយចំនួន។
នៅក្នុងការសិក្សាដែលបានចេញផ្សាយនៅឆ្នាំនេះ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវរបស់ពួកគេផ្តល់នូវភស្តុតាងបន្ថែម ដើម្បីគាំទ្រការអះអាងពីអតីតកាលថា “ការផឹកកាហ្វេ អាចជាផ្នែកមួយនៃរបបអាហារដែលផ្តល់នូវសុខភាព”។
ពួកគេក៏និយាយដែរថា “វាផ្តល់ការធានាដល់អ្នកផឹកកាហ្វេ” បន្ទាប់ពីគេនិយាយមិនល្អ ចំពោះការញ៉ាំកាហ្វេអស់រយៈពេលជាច្រើនឆ្នាំ។
ដូច្នេះ ការញ៉ាំកាហ្វេមួយពែង មុនចូលធ្វើការ ពិតជាល្អ សម្រាប់សុខភាពរបស់អ្នក៕