ប្រមេះ គឺជាជំងឺឆ្លងដែលចម្លងតាមរយៈការរួមភេទ ហើយអាចកើតមានទាំងលើបុរស និងស្ត្រី។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ប្រមេះជាញឹកញាប់ធ្វើឲ្យប៉ះពាល់ដល់បង្ហួរនោម ឬរន្ធគូថ។ ចំពោះស្ត្រីវាក៏អាចធ្វើអោយប៉ះពាល់ដល់មាត់ស្បូនផងដែរ។

ជំងឺប្រមេះ ត្រូវបានបង្កឡើងដោយបាក់តេរីម្យ៉ាងដែលមានឈ្មោះថា Neisseria gonorrhoeae ដែលជាមូលហេតុមួយនៃជំងឺកាមរោគក្នុងចំនោមមេរោគជាច្រើនទៀត។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ជំងឺប្រមេះ ត្រូវបានរីករាលដាលភាគច្រើនបំផុតក្នុងអំឡុងពេលរួមភេទ។ ប៉ុន្តែទារកអាចត្រូវបានឆ្លងមេរោគនេះក្នុងអំឡុងពេលសម្រាលផងដែរ ប្រសិនបើស្ត្រីជាម្តាយមានឆ្លងមេរោគ។

ជំងឺប្រមេះ លើទារកភាគច្រើនធ្វើឲ្យប៉ះពាល់លើភ្នែក។

ជំងឺប្រមេះ នៅក្នុងករណីជាច្រើនមិនបណ្តាលឲ្យមានរោគសញ្ញានោះទេ។ អ្នកប្រហែលជាមិនបានដឹងឡើយ សូម្បីតែអ្នកកំពុងឆ្លងមេរោគ។

ជំងឺប្រមេះ បណ្ដោលមកពីការរួមភេទដោយមិនបានប្រើស្រោមអនាម័យ។ ប្រសិនបើអ្នកចាំបាច់ត្រូវរួមភេទ វិធីដ៏ល្អបំផុតដើម្បីបង្ការការឆ្លងជំងឺកាមរោគ គឺការប្រើស្រោមអនាម័យ៕