គ្រូពេទ្យមិនដឹងច្បាស់ថាតើអ្វីដែលបង្កើតឲ្យមានករណីភាគច្រើនបំផុតនៃជំងឺមហារីកឈាមលើកុមារនោះទេ។ ប៉ុន្តែកត្តាមួយចំនួនអាចបង្កើនឳកាសនៃការមានជំងឺនេះ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
សូមចងចាំថា ការមានកត្តាហានិភ័យមិនមែនតែងតែមានន័យថា កុមារនឹងមានជំងឺមហារីកឈាមនោះទេ។ ជាការពិត កុមារភាគច្រើនដែលមានជំងឺមហារីកឈាមមិនមានកត្តាហានិភ័យ ដែលត្រូវបានគេដឹងនោះទេ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
យ៉ាងណាមិញ ហានិភ័យនៃជំងឺមហារីកឈាមលើកុមារកើនឡើង ប្រសិនបើកុមារមាន ៖
– ជំងឺតំណរពូជដូចជា ជំងឺ Li-Fraumeni, ជំងឺ Down ឬ ជំងឺ Klinefelter
– ជំងឺនៃប្រព័ន្ធភាពស៊ាំ
– បងប្អូនប្រុស ឬបងប្អូនស្រីមានជំងឺមហារីកឈាម ជាពិសេសកូនភ្លោះ
– ប្រវតិ្តត្រូវបានប៉ះពាល់ទៅនឹងកម្រិតខ្ពស់នៃកាំរស្មីវិទ្យុសកម្ម និងការព្យាបាលដោយសារធាតុគីមីជាដើម
– ប្រវត្តិមានការថយចុះប្រព័ន្ធភាពស៊ាំ ដូចជាការប្តូរសរីរៈក្នុងខ្លួនជាដើម។
ទោះបីជាហានិភ័យគឺទាប ប៉ុន្តែគ្រូពេទ្យផ្តល់ដំបូន្មានា កុមារដែលមានកត្តាហានិភ័យដែលត្រូវបានដឹង ត្រូវពិនិត្យសុខភាពជាទៀងទាត់៕