Join with Health.com.kh on Telegram

• ពេលវេលា ៖ ទារក និងកុមារត្រូវការពេលវេលាច្រើន និងការយកចិត្តទុកដាក់មួយជាកត្តាចាំបាច់។

• ការចំណាយ ៖ ចំពោះអ្វីដែលអ្នកបានសន្សំ អ្នកនឹងប្រហែលជាត្រូវការចំណាយមួយចំនួនលើអ្វីដែលអ្នកត្រូវធ្វើ ជាមួយកូនរបស់អ្នក។

• ទំនាក់ទំនង ៖ វាជាការល្អដែលអ្នកគួរមានមិត្តភាពថ្មីមួយចំនួន ជាមួយនឹងឪពុកម្តាយផ្សេងទៀត ប្រសិនបើអ្នកអាចធ្វើបាន ដែលពួកគេនឹងអាចពន្យល់ណែនាំបទពិសោធន៍ផ្សេងៗទៀត។

(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

• ការជក់បារី ៖ នេះគឺជាផ្នែកមួយដ៏មានគ្រោះថ្នាក់បំផុត ចំពោះអ្នក និងកូនរបស់អ្នកដែលមិនទាន់កើត។ ដូច្នេះ អ្នកគួរបញ្ឈប់វាទៅ។

• ជាតិអាល់កុល ៖ នេះគឺជាការពុលមួយប្រភេទ ដែលអាចធ្វើឱ្យខូចមេជីវិតឈ្មោល និងមេជីវិតញី មុនពេលដែលការបង្ករកំណើតបានកើតឡើង ក៏ដូចជាការអភិវឌ្ឍរបស់អំប្រ៊ីយ៉ុង។ ដូច្នេះ អ្នកគួរបញ្ឈប់ការសេពគ្រឿងស្រវឹង។

(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

• ឱសថ ៖ អ្នកគួរតែលេបតែថ្នាំណាដែលចាំបាច់ប៉ុណ្ណោះ ប្រសិនបើអ្នកមានគម្រោងចង់បានកូន និងកំពុងតែមានកូនហើយ។ ថ្នាំមួយចំនួនអាចប៉ះពាល់ដល់ការផលិត មេជីវិតឈ្មោល។

• របបអាហារ និងការហាត់ប្រាណ ៖ ទាំងពីរនេះមានសារៈសំខាន់សម្រាប់សុខភាពរបស់អ្នក និងសុខភាពរបស់កូនរបស់អ្នក។ អ្នកគួរធ្វើឱ្យល្អបំផុតក្នុងការបរិភោគរបបអាហារដែលមានតុល្យភាពមួយសមរម្យ ដូចជាអាហារដែលមានកម្រិតជាតិខ្លាញ់ទាប និងរួមបញ្ចូលទាំងការបរិភោគយ៉ាងហោចណាស់ ឱ្យបានប្រាំចំណិតនៃផ្លែឈើស្រស់ និងបន្លែមួយចំនួនក្នុងមួយថ្ងៃ។

• អាយុ ៖ ប្រសិនបើអ្នករឹងមាំ និងមានសុខភាពល្អ នោះវាគ្មានបញ្ហាទេ សម្រាប់ការមានកូនរបស់អ្នកក្នុងវ័យ ៣០ ឬ ៤០ ឆ្នាំរបស់អ្នក៕