ទារកដែលកើតមកមានការរីកលូតលាស់ធម្មតា ប៉ុន្តែ បែរជាមានក្បាលរីកធំហួសហេតុ គួរអោយកាត់សំគាល់។ នៅពេលដែលអ្វីគ្រប់យ៉ាងកំពុងតែមានសកម្មភាពធម្មតាខាងក្នុងខួរក្បាល ទឹកឆ្អឹងខ្នងនឹងហូរឆ្លងកាត់ផ្លូវដ៏ចង្អៀតមួយដែលត្រូវបានគេហៅថា Ventricules និងចេញពីក្នុងខួរក្បាលតាមរយៈអាងស្តុកតូចមួយ ដែលត្រូវបានគេហៅថា Cistern។ ទឹកឆ្អឹងខ្នង ដើរតួរជាអ្នកចែកចាយសារជាតិចិញ្ចឹមទៅកាន់ខួរក្បាល និងយកកាកសំនល់ចេញពីកន្លែងដែលវានឹងត្រូវបានស្រូបទៅក្នុងចរន្តឈាមនោះ។
(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
ប្រសិនបើការស្ទះកើតមានឡើងនៅក្នុង ventricules, ទឹកឆ្អឹងខ្នងនឹងហូរត្រឡប់ទៅវិញ និងបណ្តាលអោយកើនឡើងជាតិទឹកនៅក្នុងខួរក្បាលដែលនាំអោយចេញជាក្បាលធំ។ ការប្រមូលផ្តុំនៃជាតិទឹកនេះក៏អាចកើតមានឡើងផងដែរនៅពេលដែល choroid plexus (កន្លែងដែលខួរក្បាលបង្កើតទឹកឆ្អឹងខ្នង) បញ្ចេញខ្លាំង ឬប្រសិនបើជាតិទឹកនោះត្រូវបានស្រូបចូលទៅក្នុងចរន្តឈាមនោះខ្សោយ។
(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលជំងឺក្បាលធំកើតមាននៅពេលសម្រាល វាអាចជាលទ្ធផលនៃបញ្ហាដូចជា ជំងឺ Spina Bifida (មូលហេតុចំបង គឺការលូតលាស់ខុសធម្មតារបស់ឆ្អឹងខ្នង) ឬ ជំងឺ Aqueductal Stenosis។
ជំងឺក្បាលធំផ្សេងទៀតអាចបណ្តាលមកពីការហូរឈាមនៅក្នុងក្បាល ឬក្នុងខួរក្បាល។ បញ្ហានេះអាចកើតមានឡើងចំពោះកុមារដែលកើតមិនគ្រប់ខែ ឬកុមារដែលទទួលរងការប៉ះទង្គិចត្រូវក្បាល។
ប៉ុន្តែ មិនមែនគ្រប់ករណីនៃក្បាលធំត្រូវបានបង្កឡើងដោយមូលហេតុខាងលើនោះទេ កុមារមួយចំនួនក៏អាចវិវត្តទៅជាក្បាលធំ ដោយមិនដឹងមូលហេតុផងដែរ៕