ជំងឺមហារីកពោះវៀនធំ គឺជាជំងឺដែលកើតមានច្រើនគួរសមនៅលើមនុស្សដែលមានវ័យរាងចំណាស់បន្តិច។ ករណីភាគច្រើននៃជំងឺមហារីកពោះវៀនធំ គឺចាប់ផ្តើមពីការមានដុំតូចមួយដែលមិនមែនជាជំងឺមហារីកនៅឡើយ (noncancerous) ក្នុងទម្រង់ជាដុំប៉ូលីប។ យូរៗទៅដុះសាច់ប៉ូលីបទាំងនេះនឹងក្លាយទៅជាជំងឺមហារីក។
(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប៉ូលីប គឺតូចៗ ហើយនាំអោយមានរោគសញ្ញាតិចតួចតែប៉ុណ្ណោះ។ ចំពោះហេតុផលនេះហើយទើបគ្រូពេទ្យបានធ្វើការណែនាំអោយមានការធ្វើតេស្តពិនិត្យសុខភាពជាទៀងទាត់ ដើម្បីជួយការពារជំងឺមហារីកពោះវៀនធំដោយកំណត់រកអោយឃើញដុំសាច់ប៉ូលីបមុនពេលពួកវាក្លាយទៅជាជំងឺមហារីក។
(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
អាចមានរោគសញ្ញាមួយចំនួនដែលអាចបញ្ជាកបានថា អ្នកអាចនឹងមានជំងឺមហារីកពោះវៀនធំដែលអាចរួមមាន៖
• មានបញ្ហាក្នុងការបន្ទោបង់ ដូចជាម្តងរាគ ម្តងទល់លាមក
• មានការហូរឈាម ឬអាចមានឈាមក្នុងលាមក
• មានភាពមិនស្រួលពោះជានិច្ចកាលដូចជាចុពោះ ទល់ខ្យល់
• មានអារម្មណ៍ថាបន្ទោបងមិនអស់លាមកទាំងស្រុងពីពោះ
• ខ្សោយអស់កម្លាំង
• ស្រកទម្ងន់ដែលមិនអាចពន្យល់បាន។
មនុស្សជាច្រើនដែលមានជំងឺមហារីកពោះវៀនធំអាចនឹងមិនធ្លាប់មានរោគសញ្ញាទាំងនេះទេនៅក្នុងដំណាក់កាលដំបូងនៃជំងឺ។ នៅពេលដែលរោគសញ្ញាលេចឡើង វាទំនងជាអាចនឹងប្រែប្រួល ដោយអាស្រ័យលើទំហំនៃជំងឺមហារីក និងទីតាំងនៅក្នុងពោះវៀនធំរបស់អ្នក៕