ការឈឺចង្កេះពេលសម្រាល ពេលខ្លះ កើតឡើងនៅពេលដែលទារកលូនចូលទៅក្នុងមាត់ស្បូន ដោយមុខទារកផ្ងារឡើងលើ ជំនួសអោយការផ្កាប់មុខ (ជាធម្មតា ពេលដែលមុខទារកផ្កាប់ចុះក្រោម ការសម្រាល គឺមានភាពងាយស្រួលជាងផ្ងារ)។ ប៉ុន្តែ វាមិនមែនគ្រប់ករណីសុទ្ធតែបែបនេះនោះទេ។ ស្ត្រីមួយចំនួន គ្រាន់តែមានអារម្មណ៍ថា ដូចជាតឹងៗនៅចង្កេះក្នុងអំឡុងមុនសម្រាល និងសម្រាល។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើទោះបីជាគេមិនអាចការពារការឈឺចាប់បែបនេះបានក៏ដោយ តែអ្នកអាចបន្ធូរបន្ថយការឈឺចាប់ក្នុងពេលសម្រាលបែបនេះបាន។ សូមពិចារណាលើគន្លឹះទាំងនេះ ៖
• ព្យាយាមធ្វើសកម្មភាពរាងកាយ ៖ សូមព្យាយាមដើរ ប្រសិនបើអ្នកអាចធ្វើទៅបាន។
• សូមព្យាយាមឈ្លីចង្កេះ ៖ អ្នកអាចប្រាប់អោយស្វាមី ឬអ្នកកំដរជួយយកកូនបាល់ ឬវត្ថុដែលមានរាងមូលផ្សេងទៀត មកឈ្លីលើចង្កេះរបស់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ម៉ាស្សាដោយប្រើទឹក ៖ ឈរនៅក្រោមទឹកផ្កាឈូកក្តៅឧណ្ឌៗ ឬប្រាប់អោយស្វាមី ឬអ្នកកំដរជួយយកទឹកបាញ់លើចង្កេះរបស់អ្នក។
• ស្អំកំដៅ ឬត្រជាក់ ៖ សូមស្អំកញ្ចប់ទឹកកក ឬបន្ទះកំដៅ។
• សូមពិចារណាពីការប្រើថ្នាំ ៖ ការចាក់ថ្នាំស្ពឹក អាចរារាំងការឈឺចាប់ក្នុងរាងកាយផ្នែកខាងក្រោមរបស់អ្នកបានជាបណ្តោះអាសន្នបាន ដែលគេហៅថា ការសម្រាលដោយគ្មានការឈឺចាប់។
សូមរួមសហការជាមួយនឹងក្រុមគ្រូពេទ្យរបស់អ្នក ដើម្បីវាយតម្លៃពីជម្រើសក្នុងការបំបាត់ការឈឺចាប់ ក្នុងកំឡុងសម្រាល៕