រាងកាយរបស់យើងត្រូវការសារធាតុចិញ្ចឹមសំខាន់ៗបីប្រភេទដូចជា កាបូអ៊ីដ្រាត ប្រូតេអ៊ីន និងខ្លាញ់ សម្រាប់បង្កើតបានជាថាមពល។ ជាតិខ្លាញ់ អាចផ្តល់ថាមពលទ្វេដង បើធៀបទៅនឹងអាហារពីរប្រភេទទៀត។ លោក Glassman បាននិយាយថា “ប្រសិនបើមិនមានជាតិខ្លាញ់នៅក្នុងរបបអាហាររបស់អ្នកទេ នោះខ្លួនរបស់អ្នកនឹងមិនមានប្រេងសម្រាប់ដុតកាឡូរីឡើយ”។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្រៅពីនោះ ជាតិខ្លាញ់មានអត្ថប្រយោជន៍ដូចជា ៖
• ជាតិខ្លាញ់ធ្វើអោយអ្នកឆ្អែតបានយូរ ៖ ជាតិខ្លាញ់ មិនមែនជាសារធាតុចិញ្ចឹមដែលងាយស្រួលក្នុងការរំលាយនោះទេ ដូច្នេះ វាស្ថិតនៅក្នុងប្រព័ន្ធរំលាយអាហារបានយូរជាងសារធាតុចិញ្ចឹមផ្សេងទៀត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ជាតិខ្លាញ់ ក៏អាចជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមផងដែរ បើយោងទៅតាមគេហទំព័រគ្លីនិក Mayo។
• ជាតិខ្លាញ់ ធ្វើឱ្យអាហារកាន់តែមានរសជាតិ។
ជាតិខ្លាញ់ ជួយខ្លួនអ្នកក្នុងការស្រូបយកវីតាមីនដែលរលាយក្នុងខ្លាញ់មួយចំនួន ដូចជាវីតាមីន A, D, E និង K ដែលរាងកាយយើងមិនអាចស្រូបយកពួកវាបានទេ ប្រសិនបើគ្នានគ្មានជាតិខ្លាញ់។ ប្រសិនបើរាងកាយរបស់អ្នកមិនអាចស្រូបយកសារធាតុចិញ្ចឹមបានត្រឹមត្រូវ វាធ្វើអោយខ្វះវីតាមីន ហើយនាំឲ្យស្បែកស្ងួត ប៉ះពាល់សុខភាពភ្នែក ពុកឆ្អឹង ឈឺសាច់ដុំ និងមុខងារកត្តាកកឈាមឈាមមិនប្រក្រតី៕