ការឆ្លងមេរោគបាក់តេរី គឺជាមូលហេតុទូទៅបំផុត។ ទោះជាយ៉ាងណាក៏ដោយ ការមានមេរោគនៅក្នុងឈាម ក៏អាចត្រូវបានបង្កឡើងដោយការឆ្លងមេរោគដទៃទៀតផងដែរ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ការឆ្លងមេរោគ អាចចាប់ផ្តើមគ្រប់កន្លែងដែលបាក់តេរី និងមេរោគដទៃទៀតអាចចូលទៅក្នុងខ្លួនបាន។ វាអាចបណ្តាលមកពីរឿងដទៃទៀតដូចជាជំងឺរលាកខ្នែងពោះវៀន ជំងឺរលាកសួត ជំងឺរលាកស្រោមខួរក្បាល ឬការឆ្លងមេរោកនៅនឹងផ្លូវបង្ហូរទឹកម៉ូត្រជាដើម។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ការឆ្លងមេរោគនៅក្នុងឈាម អាចមានមកជាមួយនឹងការឆ្លងមេរោគនៅនឹងឆ្អឹង។ ចំពោះអ្នកជំងឺដែលសម្រាកនៅក្នុងមន្ទីរពេទ្យ កន្លែងទូទៅបំផុតនៃការឆ្លងមេរោគដំបូង គឺការចាក់សរសៃឈាមវ៉ែន មុខរបួសនៃការវះកាត់ សុងទឹកនោម និងដំបៅខ្នង។
ទោះបីជាមនុស្សគ្រប់រូបអាចមានមេរោគនៅក្នុងឈាមក៏ដោយ ប៉ុន្តែក្រុមមនុស្សមួយចំនួនមានហានិភ័យខ្ពស់។ ពួកគេអាចរួមមាន ៖
- អ្នកដែលប្រព័ន្ធភាពស៊ាំមិនធ្វើការបានល្អ ដូចជាអ្នកជំងឺអេដស៍ ឬអ្នកជំងឺមហារីក ឬអ្នកប្រើថ្នាំដែលបន្ថយប្រព័ន្ធភាពស៊ាំជាដើម
- កុមារតូចៗ
- មនុស្សវ័យចំណាស់ ជាពិសេសប្រសិនបើពួកគេមានជំងឺប្រចាំកាយ
- អ្នកដែលធ្លាប់សម្រាកនៅក្នុងមន្ទីរពេទ្យថ្មីៗនេះ
- អ្នកដែលមានជំងឺទឹកនោមផ្អែម៕