មូលហេតុនៃជំងឺមហារីកប្លោកនោមមិនត្រូវបានគេដឹងនោះទេ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ការប្រែប្រួលសេនេទិចនៃកោសិកាប្លោកនោមអាចដើរតួសំខាន់។ សារធាតុគីមីនៅក្នុងបរិស្ថាន និងផ្សែងបារី ក៏អាចដើរតួសំខាន់ផងដែរ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ហើយនៅពេលដែលស្រទាប់នៃប្លោកនោមត្រូវបានរលាកអស់រយៈពេលជាយូរ កោសិកាដែលប្រែប្រួលនាំឲ្យទៅជាជំងឺមហារីកអាចកើតមាន។ រឿងដែលអាចបណ្តាលឲ្យមានបញ្ហានេះ គឺការព្យាបាលដោយការបាញ់កាំរស្មីវិទ្យុសកម្ម ការដាក់សុងទឹកនោមយូរពេក ឬការមានមេរោគប៉ារ៉ាស៊ីត។
ជំងឺមហារីកប្លោកនោម ហាក់ដូចជាវិវត្តមានទ្វេដងលើអ្នកជក់បារី។ អ្នកឯកទេសជឿថា ការជក់បារីបណ្តាលឲ្យមានពាក់កណ្តាលនៃជំងឺមហារីកប្លោកនោមទាំងបុរស និងស្ត្រី។
ការប៉ះពាល់ទៅនឹងសារធាតុគីមី និងសារធាតុដទៃទៀតនៅកន្លែងធ្វើការ ក៏អាចបណ្តាលឲ្យកើតជំងឺមហារីកប្លោកនោមផងដែរ៕