ជំងឺខ្សោយតម្រងនោមស្រួចស្រាវមានមូលហេតុចំបងៗដូចខាងក្រោមនេះ ៖
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ការធ្លាក់ចុះលំហូរឈាមភ្លាមៗ និងធ្ងន់ធ្ងរទៅកាន់តម្រងនោម ៖ ការបាត់បង់ឈាមច្រើន គ្រោះថ្នាក់ ឬការឆ្លងមេរោគ អាចបន្ថយលំហូរឈាមទៅកាន់តម្រងនោម។ ជាតិទឹកមិនគ្រប់គ្រាន់នៅក្នុងខ្លួន ក៏អាចប៉ះពាល់ដល់តម្រងនោមផងដែរ។
- ការខូចខាតដោយសារថ្នាំមួយចំនួន ជាតិពុល ឬការឆ្លងមេរោគ។ មនុស្សជាច្រើនមិនមានបញ្ហាតម្រងនោមដោយការប្រើថ្នាំនោះទេ។ ប៉ុន្តែអ្នកដែលមានជំងឺធ្ងន់ធ្ងរ មានបញ្ហាសុខភាពពីមុន ហាក់ដូចជាងាយនឹងមានបញ្ហាតម្រងនោមដោយសារប្រើថ្នាំ។ ឧទាហរណ៍ថ្នាំដែលអាចប៉ះពាល់តម្រងនោមរួមមានៈ ថ្នាំអង់ទីប៊ីយោទិច ដូចជាថ្នាំ gentamycin និងstreptomycin, ថ្នាំបំបាត់ការឈឺចាប់ ដូចជា naproxen និង ibuprofen, ថ្នាំលើសឈាម ដូចជា ACE inhibitors។
- ការស្ទះភ្លាមៗដែលបបញ្ឈប់ទឹកនោមពីការហូរចេញពីតម្រងនោម ៖ គ្រួសក្នុងតម្រងនោម ដុំសាច់ គ្រោះថ្នាក់ ឬការរីកក្រពេញប្រូស្តាត អាចបណ្តាលឲ្យស្ទះ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
អ្នកក៏ងាយនឹងមានជំងឺខ្សោយតម្រងនោមស្រួចស្រាវផងដែរ ប្រសិនបើអ្នក ៖
- អ្នកមានវ័យចំណាស់
- អ្នកមានបញ្ហាសុខភាពពីមុន ដូចជាជំងឺតម្រងនោម ឬជំងឺថ្លើម ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺខ្សោយបេះដូង ឬធាត់
- អ្នកឈឺរ៉ាំរ៉ៃ និងនៅក្នុងមន្ទីរពេទ្យ ឬផ្នែកសង្គ្រោះបន្ទាន់។ ការវះកាត់បេះដូង ឬវះកាត់ការធាត់ជាដើមអាចធ្វើអោយអ្នកងាយនឹងមានបញ្ហាតម្រងនោម៕