ការរមាស់គូថ ជាបញ្ហាមួយ ដែលវាតែងតែរំខានដល់អ្នកជាខ្លាំង ហើយការរមាស់នេះ វាអាចបណ្តាលមកពីកត្តាជាច្រើន ដូចជា ដោយសារតែសារធាតុ នៅក្នុងអាហារដែលយើងបរិភោគ (អាហារដែលហឺរ ទឹកជ្រលក់ហឺរ និងម្ទេស)។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការរមាស់គូថ ក៏អាចត្រូវបានបង្កឡើងដោយ ជាតិសំណើមចេះតែបន្តមាននៅក្នុងរន្ធគូថ ដែលបណ្តាលមកពី ការរាគរួសញឹកញាប់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការមានសំណើម វាធ្វើឲ្យលទ្ធភាពនៃពពួកមេរោគ អាចបង្ករោគបាន ជាពិសេស ចំពោះអ្នកជំងឺទឹកនោមផ្អែម ឬអ្នកជំងឺអេដស៍។
ការព្យាបាលជាមួយឱសថកំចាត់មេរោគ ក៏អាចនាំឲ្យយមានការបង្ករោគ និងធ្វើឲ្យយរមាស់គូថបានដែរ។ ជំងឺរបកស្បែក ក៏អាច ប៉ះពាល់ធ្វើឱ្យរមាស់គូថ និងការធ្លាយរន្ធគូថ (មានវត្ថុរាវ ធ្លាយចេញតាមជញ្ចាំងរន្ធគូថ)។
មានបញ្ហាផ្សេងទៀត ដែលអាចបង្កឲ្យអ្នករមាស់គូថបានដែរ ដូចជា ការមានព្រូនក្នុងរន្ធគូថ មានឬសដូងបាត រហែកជញ្ជាំងរន្ធគូថ និងមានស្បែកដុះលើសក្នុងរន្ធគូថ (លក្ខណៈមិនប្រក្រតី នៃស្បែករបស់គូថ)។
កត្តា ឬមូលហេតុទាំងប៉ុន្មានខាងលើ វានឹងអាចបង្ហាញឱ្យអ្នកដឹងថាតើ ការរមាស់គូថ វាបណ្តាលមកពីអ្វីខ្លះ ហើយវាក៏ងាយស្រួលសម្រាប់អ្នក ក្នុងការបង្ការ ក៏ដូចជាការពារកុំឲ្យមានការរមាស់នេះ៕