ទំពាំងបាយជូរ មានច្រើនប្រភេទ និងច្រើនពណ៌ ប៉ុន្តែ អត្ថប្រយោជន៍របស់វាវិញ មិនខុសគ្នាប៉ុន្មានឡើយ។
ទំពាំងបាយជូរ មានផ្ទុកវីតាមីន A, B6, C និងសារធាតុរ៉ែ ដូចជា ប៉ូតាស្យូម ម៉ាញេស្យូម សេលេញ៉ូម កាល់ស្យូម ផូស្វ័រ និងជាតិដែក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំពាំងបាយជូរ ផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន ដើម្បីជួយឲ្យអ្នក មានសុខភាពល្អ និងរាងកាយមាំមួន។
សារធាតុ flavonoids ដែលមាននៅក្នុងទំពាំងបាយជូរ ជាអង់ទីអុកស៊ីដង់ ដែលប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ នឹងបញ្ហានានា ដែលបង្កឡើយដោយ រ៉ាឌីកាល់សេរី។
ទំពាំងបាយជូរ ក៏ផ្តល់នូវកម្លាំង និងថាមពលផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការសិក្សាបានបង្ហាញថា សារធាតុ resveratrol នៅក្នុងទំពាំងបាយជូរ អាចបង្កើនចរន្តឈាមរត់ ទៅកាន់ខួរក្បាល ដូច្នេះ ការចងចាំ និងបញ្ញារបស់អ្នក នឹងបានល្អប្រសើរជាងមុន ជាពិសេស ចំពោះមនុស្សចាស់ ដែលឆាប់ភ្លេចភ្លាំង។ ទំពាំងបាយជូរ ត្រូវបានគេណែនាំឲ្យញ៉ាំ ចំពោះអ្នកជំងឺបាត់ការចងចាំ និងជំងឺចាស់វង្វេង។
ទំពាំងបាយជូរ អាចជួយប្រឆាំងនឹងការរលាក ហើយវាអាចកាត់បន្ថយ និងជួសជុលការខូចខាត តួនាទីនានានៅក្នុងរាងកាយផងដែរ។
ទំពាំងបាយជូរ ជួយបញ្ចុះកូឡេសស្តេរ៉ូល នៅក្នុងរាងកាយ ហើយក៏សម្រួលដល់ ការរំលាយអាហារផងដែរ៕