ប្រសិនបើអ្នកកំពុងប្រឈម ទៅនឹងជំងឺលើសសម្ពាធឈាម ការទទួលទានរបបអាហារ ដែលមានគ្រឿងផ្សំខាងក្រោមនេះ អាចគ្រប់គ្រង និងការពារអ្នក មិនឲ្យកើតជំងឺនេះបាន ហើយប្រសិនបើអ្នក កំពុងមានជំងឺនេះវិញ អ្នកក៏អាចញ៉ាំវាបានផងដែរ ដើម្បីទប់ស្កាត់ និងការពារមិនឲ្យសម្ពាធឈាមឡើងខ្ពស់។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ជំងឺលើសសម្ពាធឈាម កំពុងគម្រាមកំហែងប្រជាពលរដ្ឋរាប់រយលាននាក់ នៅទូទាំងពិភពលោក ឬអាចនិយាយបានថា គ្រួសារណាក៏មានសមាជិកម្នាក់ ឬច្រើននាក់ កើតជំងឺលើសសម្ពាធឈាមនេះផងដែរ។ ជំងឺលើសសម្ពាធឈាម ត្រូវបានគេចាត់ទុកថា ជាឃាតករស្ងប់ស្ងាត់ ពីព្រោះវាអាចសម្លាប់មនុស្ស ដោយមិនលេចចេញជារោគសញ្ញាអ្វីឡើយ ទោះបីជាអ្នកកើតមានវាច្រើនឆ្នាំហើយក៏ដោយ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ខាងក្រោមនេះ គឺជារបបអាហារ ដែលអាចគ្រប់គ្រង និងការពារអ្នកពីជំងឺលើសសម្ពាធឈាម ៖

១. ខ្ទឹម ជួយបញ្ចុះជាតិសូដ្យូម និងសម្អាតតម្រងនោម ហើយកាត់បន្ថយសម្ពាធឈាម

២. ប៉េងប៉ោះ សំបូរវីតាមីន និងសារធាតុនានា ដែលអាចការពារការកកើតជាតិខ្លាញ់ នៅក្នុងសរសៃឈាម ដែលជាមូលហេតុមួយ នាំឲ្យសម្ពាធឈាមកើនឡើង

៣. ចូរកាត់បន្ថយការញ៉ាំប្រៃ (អំបិល ឬសូដ្យូម) ជាពិសេសអាហារឆ្អិនស្រាប់ និងអាហារកំប៉ុង

៤. ទឹក សំខាន់ណាស់ ក្នុងការគ្រប់គ្រង និងការពារជំងឺលើសសម្ពាធឈាម

៥. ចេក ត្រូវបានគេទទួលស្គាល់ថា អាចបញ្ចុះសម្ពាធឈាម បានយ៉ាងមានប្រសិទ្ធភាពបំផុត៕