ការរលូតកូន គឺជាការបាត់បង់នូវការមានផ្ទៃពោះ អំឡុងពេល ២៣ សប្តាហ៍ដំបូង។
សញ្ញាសំខាន់នៃការរលូតកូន គឺការហូរឈាមតាមទ្វារមាស ដែលអាចបូករួមនឹងការឈឺចុកចាប់នៅក្នុងពោះផ្នែកខាងក្រោមរបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកមានការហូរឈាមពីក្នុងទ្វារមាស សូមទាក់ទងគ្រូពេទ្យ ឬឆ្មបរបស់អ្នក។ គ្រូពេទ្យភាគច្រើនអាចបញ្ជូនអ្នកទៅមន្ទីរពេទ្យភ្លាមៗបើចាំបាច់។ អ្នកអាចត្រូវបានគេបញ្ជូនទៅកាន់បន្ទប់សម្ភព ប្រសិនបើការមានផ្ទៃពោះរបស់អ្នកស្ថិតក្នុងដំណាក់កាលចុងក្រោយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះជាយ៉ាងណាក៏ដោយ ចូរចងចាំថា ការហូរឈាមតាមទ្វារមាស គឺមានលក្ខណៈធម្មតាក្នុងអំឡុងពេលត្រីមាសទី ១ (៣ ខែដំបូង) នៃការមានផ្ទៃពោះ និងមិនមានន័យថាអ្នកកំពុងរលូតកូនទេ។
សូមអានបន្ថែមអំពីរោគសញ្ញានៃការរលូតកូនក្នុងគេហទំព័ររបស់យើងខ្ញុំ។
អ្វីដែលបណ្តាលឲ្យរលូតកូន?
ប្រហែលជាមានមូលហេតុជាច្រើន ដែលធ្វើឲ្យអ្នករលូតកូនអាចកើតមានឡើង ទោះបីជាមូលហេតុមិនត្រូវបានកំណត់ជាទូទៅក៏ដោយ។ ភាគច្រើនមិនត្រូវបានបង្កឡើងដោយអ្វីដែលម្តាយបានធ្វើ។
វាត្រូវបានគេគិតថា ការរលូតកូនច្រើនបំផុត គឺបណ្តាលមកពីក្រូម៉ូសូមមិនប្រក្រតីនៅក្នុងទារក។ ក្រូម៉ូសូម គឺជាហ្សែន ដែលណែនាំពីការរីកចម្រើនរបស់ទារក។ ប្រសិនបើទារកមានក្រូម៉ូសូមច្រើនពេក ឬអត់ នោះវានឹងមិនលូតលាស់ល្អទេ។
វិធីសាស្ត្របន្ថយហានិភ័យនៃការរលូតកូន
1. ការមិនជក់បារី អំឡុងពេលមានផ្ទៃពោះ
2. ការមិនផឹកស្រា ឬប្រើថ្នាំញៀនខុសច្បាប់ ក្នុងអំឡុងពេលមានផ្ទៃពោះ
3. ញ៉ាំអាហារដែលមានសុខភាពល្អ និងមានតុល្យភាព ជាមួយនឹងបន្លែ និងផ្លែឈើយ៉ាងតិច ៥ ដងក្នុងមួយថ្ងៃ
4. ការព្យាយាមដើម្បីជៀសវាងការឆ្លងមេរោគមួយចំនួនអំឡុងពេលមានផ្ទៃពោះដូចជាជំងឺកញ្ជ្រឹលជាដើម
5. ជៀសវាងអាហារមួយចំនួនអំឡុងពេលមានផ្ទៃពោះ ដែលអាចធ្វើឲ្យអ្នកឈឺ ឬប៉ះពាល់ដល់ទារករបស់អ្នក
6. ថែរក្សាទម្ងន់ដែលមានសុខភាពល្អ មុនពេលមានផ្ទៃពោះ និងអំឡុងពេលមានផ្ទៃពោះ៕