វិធីល្អបំផុត ដើម្បីព្យាបាលការធាត់ គឺការញ៉ាំរបបអាហារដែលមានសុខភាពល្អ កាឡូរីតិច និងការធ្វើលំហាត់ប្រាណ។
ដើម្បីធ្វើដូចនេះបាន អ្នកគួរតែ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
1. បរិភោគរបបអាហារមានតុល្យភាព និងគ្រប់គ្រងដោយកាឡូរីដែលត្រូវបានណែនាំដោយគ្រូពេទ្យ ឬអ្នកគ្រប់គ្រងសុខភាពសម្រកទម្ងន់របស់អ្នក (ដូចជារបបអាហារ)
2. ចូលរួមជាមួយក្រុមសម្រកទម្ងន់ក្នុងតំបន់
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
3. ធ្វើសកម្មភាពនានាឲ្យបានច្រើនដូចជា ការដើរលឿន ការរត់លេង ការហែលទឹក ឬវាយកូនបាល់ពី ១៥០ ទៅ ៣០០ នាទី (២,៥ ទៅ ៥ ម៉ោង) ក្នុងមួយសប្តាហ៍
4. បរិភោគយឺតៗ និងចៀសវាងពីស្ថានភាពដែលអ្នកដឹងថា អ្នកអាចញ៉ាំហួសកំណត់
5. អ្នកក៏អាចទទួលបានអត្ថប្រយោជន៍ពីជំនួយផ្នែកចិត្តសាស្រ្តពីអ្នកជំនាញថែទាំសុខភាពដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ ដើម្បីជួយផ្លាស់ប្តូរវិធីដែលអ្នកគិតអំពីអាហារ និងការញ៉ាំ៕