ដំបូង ចូរកុំបារម្ភខ្លាំងពេក។ ប្រហែលពាក់កណ្តាលនៃទារកទើបកើត គឺមានការយឺតយ៉ាវ ឬលឿនជាងនេះ។ ហើយភាគច្រើនបំផុត ទារកដែលហួសពេលកំណត់ គឺមិនយឺតទេ – កាលបរិច្ឆេទដល់ពេលផុតកំណត់ វាពិបាកក្នុងការគណនាច្បាស់លាស់។ មានតែ ៧ ភាគរយនៃទារកប៉ុណ្ណោះ ដែលហួសថ្ងៃកើតពិតប្រាកដ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វេជ្ជបណ្ឌិត Catherine Hansen ជំនួយការសាស្ត្រាចារ្យផ្នែកសម្ភព និងរោគស្ត្រីនៅសាកលវិទ្យាល័យ Texas Medical Galveston និយាយថា “កាលកំណត់ គឺជាការប៉ាន់ប្រមាណមិនប្រក្រតី ពីព្រោះមនុស្សគ្រប់រូបមានវដ្តរដូវ និងការបញ្ចេញពងកូនខុសៗគ្នាបន្តិចបន្តួច។
ប្រសិនបើអ្នកហួសកាលកំណត់ដែលត្រូវសម្រាល ហើយអ្នកនៅតែមានផ្ទៃពោះមិនទាន់សម្រាលទៀត សូមកុំបារម្ភ។ វេជ្ជបណ្ឌិត Hansen និយាយថា “ភាគច្រើនបំផុតនៃរាងកាយរបស់ស្ត្រីម្នាក់ដឹងថា នៅពេលត្រូវធ្វើការសម្រាលហើយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បន្ទាប់ពី ៤២ សប្តាហ៍ បរិយាកាសក្នុងស្បូនរបស់អ្នកអាចនឹងមិនសូវល្អ។ សុក អាចមិនសូវមានលទ្ធភាពផ្គត់ផ្គង់សារធាតុចិញ្ចឹម និងអុកស៊ីហ៊្សែន ហើយការផលិតទឹកភ្លោះរបស់រាងកាយអ្នកអាចធ្លាក់ចុះ។
ការមានផ្ទៃពោះក្នុងអំឡុងពេល ៤២ សប្តាហ៍មានការកើនឡើងនូវហានិភ័យមួយចំនួនរួមទាំងឱកាសនៃការសម្រាលកូនដោយវះកាត់។ វាត្រូវការជំនួយបន្ថែម ដើម្បីជួយដល់ការសម្រាលកូនរបស់អ្នក។ ក្នុងដំណក់កាលនេះ អ្នកអាចប្រឈមនឹងបញ្ហាជាច្រើន។
ដើម្បីទប់ស្កាត់បញ្ហានេះ គ្រូពេទ្យជាច្រើនអាចនឹងសម្រេចចិត្តសម្រាលកូនឲ្យ ពេលដែលវាប្រាកដថាមានផ្ទៃពោះ ៤១ សប្តាហ៍ ហើយមាត់ស្បូនបានត្រៀមរួចរាល់ ប្រសិនបើមានផលវិបាក។
គ្រូពេទ្យផ្សេងទៀតអាចជំនួសការធ្វើតេស្តម្តង ឬពីរដងក្នុងមួយសប្តាហ៍ រហូតដល់ថ្ងៃសម្រាលកើតមានឡើង ដើម្បីរកមើលថាតើទារករបស់អ្នកនៅតែលូតលាស់នៅក្នុងស្បូនរបស់អ្នកឬយ៉ាងណា
យ៉ាងណាមិញ បើអ្នកហួសកាលកំណត់របស់អ្នក យកល្អ អ្នកគួរតែប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញរបស់អ្នក៕