ការទទួលសារធាតុរាវឲ្យបានគ្រប់គ្រាន់ គឺជារឿងដ៏សំខាន់បំផុត ដែលមនុស្សម្នាក់អាចធ្វើទៅបាន ដើម្បីការពារគ្រួសក្នុងតម្រងនោម។ ចំពោះអ្នកដែលមានគ្រួសក្នុងតម្រងនោម អ្នកគួរទទួលទានទឹកឱ្យបានច្រើន យ៉ាងហោចណាស់ឲ្យបាន ២ លីត្រក្នុងមួយថ្ងៃ។
(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ចំណែកឯអ្នកដែលមានគ្រួសវិញ គឺតម្រូវឲ្យផឹកទឹកកាន់តែច្រើន។ ចំនួននៃសារធាតុទឹកដែលមនុស្សម្នាក់ត្រូវការ គឺអាស្រ័យលើអាកាសធាតុ និងកម្រិតនៃសកម្មភាព ដែលមនុស្សធ្វើការ ឬធ្វើលំហាត់ប្រាណ។ ព្រោះកាលណាមានអាកាសធាតុក្តៅ ខ្លួនអ្នកត្រូវការសារធាតុទឹកបន្ថែមទៀត ដើម្បីជំនួសសារធាតុទឹកដែលបាត់បង់តាមញើស។
ការផលិតទឹកនោម ក្នុង ២៤ ម៉ោង អាចត្រូវបានប្រើ ដើម្បីកំណត់បរិមាណនៃជាតិទឹក ដែលបានផលិតក្នុងមួយថ្ងៃ។ ប្រសិនបើមានបរិមាណទឹកនោម ផលិតបានតិចពេកនោះ អ្នកអាចត្រូវបានគេណែនាំឱ្យបង្កើន ការទទួលទានជាតិទឹកបន្ថែម។
(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
ការសិក្សាមួយចំនួន បានបង្ហាញថា ភេសជ្ជៈដូចជា ទឹកដូង អាចការពារប្រឆាំង នឹងជំងឺគ្រួសក្នុងតម្រងនោមបាន ព្រោះវាមានសារធាតុស៊ីត្រាត ដែលអាចជួយបញ្ឈប់ ការកកើតដុំគ្រីស្តាល់ ដែលជាដុំគ្រួស៕