ជំងឺដែលបង្កដោយជាតិវិទ្យុសកម្ម ត្រូវបានបង្កឡើងដោយ ការប៉ះពាល់នឹងវិទ្យុសកម្ម ឬអាចនិយាយបានថា ជាការពុលនឹងវិទ្យុសកម្ម។ ការប៉ះពាល់ទៅនឹងវិទ្យុសកម្ម ជាទូទៅ គឺក្នុងកម្រិតទាបដូចជា តាមរយៈការថតកាំរស្មី X ឬការថតស្កែន (CT) ដែលអាចនឹងមិនបង្ក ជាបញ្ហាសុខភាពធ្ងន់ធ្ងរពេកនោះទេ។
(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះបីជាជំងឺដែលបង្កមកពីការប៉ះនឹងវិទ្យុសកម្ម អាចជាជំងឺធ្ងន់ធ្ងរ និងអាចធ្វើអោយស្លាប់ តែវាជាករណីកម្រណាស់។ ចាប់តាំងពីការបំផ្ទុះគ្រាប់បែកបរិមាណូ នៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ប្រទេសជប៉ុន ក្នុងអំឡុងសង្គ្រាមលោកលើកទី II មក ករណីភាគច្រើន នៃជំងឺមកពីការប៉ះពាល់នឹងវិទ្យុសកម្ម បានកើតឡើង បន្ទាប់ពីគ្រោះថ្នាក់ផ្ទុះរោងចក្រឧស្សាហកម្មន៊ុយក្លេអ៊ែរ ឆ្នាំ ១៩៨៦ នៅ Chernobyl ឬការរញ្ជួយដីឆ្នាំ ២០១១ ដែលបានធ្វើអោយខូចរោងចក្រថាមពលនុយក្លេអ៊ែរ នៅលើឆ្នេរសមុទ្រ ភាគខាងកើតនៃប្រទេសជប៉ុន។
(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
ការប៉ះពាល់នឹងជាតិវិទ្យុសកម្ម ដែលបង្កអោយមានបញ្ហាភ្លាមៗ អាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកឈាម ឬជំងឺមហារីក នៅពេលក្រោយក្នុងជីវិតរបស់គេ។
ការប៉ះពាល់នឹងវិទ្យុសកម្ម ក៏អាចរួមចំណែកដល់ការមានបញ្ហាទាំងរយៈពេលខ្លី និងអាចរយៈពេលវែង ចំពោះសុខភាពផ្លូវចិត្ត ដូចជា ជំងឺទុក្ខព្រួយភ័យ ការខ្លាច និងការថប់បារម្ភអំពី ៖
• ការធ្លាប់ជួបគ្រោះថ្នាក់ ដោយសារវិទ្យុសកម្ម
• ការមានទុក្ខសោក ដោយសារតែមានមិត្តភក្តិ ឬក្រុមគ្រួសារដែលបានបាត់បង់ជីវិត
• ព្រួយបារម្ភអំពីហានិភ័យនៃជំងឺមហារីក ដោយសារការប៉ះពាល់កាំរស្មីវិទ្យុសកម្ម៕