តើអ្នកមានផ្ទៃពោះមែនទេ? ពេលខ្លះ សញ្ញាសម្គាល់ភាគច្រើន នឹងបង្ហាញឡើងភ្លាម នៅពេលអ្នកបាត់រដូវ ប៉ុន្តែ វាក៏អាចរង់ចាំរហូតដល់មួយ ឬពីរអាទិត្យបន្ទាប់ទៀតដែរ។ ជាការពិតណាស់ ស្រ្តី ៧ ក្នុងចំណោម ១០ នាក់ នឹងដឹងច្បាស់ នៅពេលពួកគេមានផ្ទៃពោះ ៦ អាទិត្យ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើមិនបានតាមដានវដ្តរបស់អ្នក ឬរដូវរបស់អ្នកប្រែប្រួលរាល់ខែ នោះអ្នកនឹងមិនអាចដឹងច្បាស់ ពីការមានផ្ទៃពោះនោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកមានអារម្មណ៍ថា ប្លែកៗនៅក្នុងខ្លួនរបស់អ្នក នោះអ្នកអាចសាកល្បងទិញតេស្តទឹកនោម មកពិនិត្យដោយខ្លួនឯងបាន។ ខាងក្រោមនេះ ជារោគសញ្ញា ដែលបញ្ជាក់ច្បាស់ថា អ្នកមានផ្ទៃពោះហើយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
១. លែងមានចំណង់អាហារ
២. ផ្លាស់ប្តូរអារម្មណ៍
៣. តឹងណែនពោះ
៤. បត់ជើងតូចញឹកញាប់
៥. អស់កម្លាំង មិនចង់ ធ្វើអ្វីសោះ
៦. សុដន់ឡើងតឹង និងហើម
៧. ចង្អោរ រកកល់ក្អួត
៨. បាត់រដូវ
៩. សីតុណ្ហភាពក្នុងខ្លួនឡើងខ្ពស់
១០. តេស្តទឹកនោម ឃើញថា វិជ្ជមាន។
ពេលដឹងថា ខ្លួនឯងមានផ្ទៃពោះ ស្រ្តីទាំងអស់គប្បីទៅប្រឹក្សាយោបល់ ជាមួយគ្រូពេទ្យជំនាញជារៀងរាល់ខែ ដើម្បីតាមដានសុខភាពម្តាយ និងទារកឲ្យបានដឹតដល់៕