ការលាងច្រមុះ អាចជួយកម្ចាត់មេរោគ និងសំបោរចេញពីក្នុងច្រមុះ ហើយវាពិតជាល្អណាស់ សម្រាប់អ្នកមានជំងឺផ្តាយសាយ។ ប៉ុន្តែ អ្នកគួរមានការប្រុងប្រយ័ត្ន ចំពោះការលាងច្រមុះនេះ ពីព្រោះ វាអាចបង្កជាបញ្ហាមួយចំនួន ដល់បងប្អូនផងដែរ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

១. ត្រួតពិនិត្យមើល ផលិតផលដែលអ្នកយកមកប្រើ ដើម្បីប្រាកដថា គ្រឿងផ្សំត្រឹមត្រូវ ហើយមិនហួសថ្ងៃកំណត់ប្រើប្រាស់

២. យកល្អ ប្រឹក្សាជាមួយឱសថការី ឬគ្រូពេទ្យរបស់អ្នក មុននឹងប្រើ ដើម្បីដឹងកាន់តែច្បាស់ ពីផលវិបាក និងវិធីប្រើប្រាស់

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

៣. ប្រសិនបើអ្នក មានផលវិបាកច្រើន ត្រូវបញ្ឈប់ការប្រើប្រាស់ភ្លាម ដូចជា ៖
• ឈឺក្បាល វិលមុខ ចង្អោរ ក្អួត រាក
• ស្ងួតច្រមុះ ស្ងួតមាត់ រលាក ឬក្រហាយក្នុងច្រមុះ
• មានឈាមចេញតាមច្រមុះ ឬសំបោរ
• ឈឺខ្លាំងក្នុងច្រមុះ
• គ្រុនក្តៅ
• ឈឺបំពង់ក បបូរមាត់ ឬភ្នែក
• រមាស់ ឬឡើងកន្ទួល នៅខាងក្នុង ឬលើច្រមុះ
• លឺសម្លេងប្លែកៗ ចេញពីច្រមុះ ដូចជា សម្លេងហួច ឬទឹកហូរជាដើម
• ប្រសិនបើអ្នក ទើបទទួលការព្យាបាល ឬវះកាត់ច្រមុះ អ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន៕