ការប្រេះកែងជើង ជាបញ្ហាដែលមនុស្សយើង មិនអាចចៀសផុតនោះទេ ជាពិសេស អ្នកដែលដើរច្រើន។ ការប្រេះកែងជើង អាចមានសភាពស្រាល ឬធ្ងន់ធ្ងរ ទៅតាមស្ថានភាពជាក់ស្តែង ហើយអាចបង្កការឈឺចាប់ ខ្លាំងក្លាទៀតផង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដោយសារតែគ្មានក្រពេញប្រេង នៅកន្លែងនោះ ទើបធ្វើឲ្យវា ងាយនឹងប្រេះ ហើយរបក។
ខាងក្រោមនេះ គឺជារូបមន្តពិសេសមួយ សម្រាប់អ្នកជួបបញ្ហាប្រេះកែងជើង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
គ្រឿងផ្សំ
– ទឹកខ្មេះអង្ករ ១ ស្លាបព្រាបាយ
– ប្រេងអូលីវ ១ ស្លាបព្រាបាយ
– អំបិល ២ ស្លាបព្រាបាយ។
វិធីធ្វើ
– ចាក់គ្រឿងផ្សំទាំង ៣ ចូលទៅក្នុងធុងមួយ ដែលមានទឹកក្តៅឧណ្ហៗ ១ លីត្រ
– ច្របល់ឲ្យវាចូលគ្នាល្អ
– ត្រាំជើងរបស់អ្នក ទៅក្នុងធុងទឹកនោះ ពី ២៥ ទៅ ៣០ នាទី
– លាងសម្អាតចេញ ហើយទុកឲ្យស្ងួត
– អ្នកអាចប្រើក្រែម លាបជើងបន្ថែមទៀត។
អ្នកអាចធ្វើបែបនេះ ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ២ ទៅ ៣ អាទិត្យ ប៉ុន្តែ ប្រសិនបើអ្នក សង្កេតឃើញបញ្ហាណាមួយ ដូចជា រមាស់ អាលែកស៊ី ឬឡើងក្រហម សូមបញ្ឈប់វាភ្លាម ពីព្រោះ ស្បែករបស់អ្នក ប្រហែលជាមិនត្រូវ នឹងសារធាតុណាមួយហើយ៕