ការស្រាវជ្រាវបានចង្អុលបង្ហាញវីតាមីនជាក់លាក់មួយចំនួន ដែលមានសមាសធាតុប្រឆាំងនឹងការរលាក។ វីតាមីនទាំងនេះអាចទទួលបានក្នុងទម្រង់អាហារបំប៉ន ថ្នាំវីតាមីនគ្រាប់ និងដោយការញ៉ាំអាហារដែលមានផ្ទុកវីតាមីនទាំងនេះតាមធម្មជាតិ។
ខាងក្រោមនេះគឺជាតារាងវីតាមីនចំនួន ៦ ដែលមានផ្ទុកនូវលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងអាហារដែលជាប្រភពសម្បូរបែបរបស់វា។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វីតាមីន A
ការសិក្សាបានរកឃើញថា វីតាមីន A អាចជួយការពារប្រព័ន្ធភាពស៊ាំពីការកក និងបណ្តាលឲ្យរលាក។
ចំណីអាហារដែលសំបូរទៅដោយវីតាមីន A រួមមានការ៉ុត ខាត់ណាខៀវ ស្ពៃខ្មៅ និងបន្លែស្លឹកជាច្រើនប្រភេទ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វីតាមីន B
អ្នកដែលមានវីតាមីន B6 ទាបនឹងមានប្រូតេអ៊ីន c-reactive ខ្ពស់ ដែលជាសមាសធាតុមួយផ្សេងទៀតដែលទទួលខុសត្រូវចំពោះការរលាកជាពិសេសជំងឺអូតូអ៊ុយមីនដូចជាជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។ ដើម្បីកាត់បន្ថយការរលាក និងបង្កើនវីតាមីន B6 សូមព្យាយាមទទួលទានអាហារដែលមានវីតាមីន B ខ្ពស់រួមមានខាត់ណា ម្ទេស ផ្សិត សណ្តែកត្រីធូណា និងបសុបក្សី។
វីតាមីន C
វីតាមីន C ត្រូវបានគេស្គាល់ថាជួយឲ្យប្រព័ន្ធភាពស៊ាំមានសុខភាពល្អនិងដំណើរការល្អ។ លើសពីនេះទៅទៀត ការស្រាវជ្រាវបង្ហាញថាវីតាមីន C អាចកម្ចាត់រ៉ាឌីកាល់សេរីដែលទទួលខុសត្រូវចំពោះការរលាក។ អាហារបំប៉នមានប្រយោជន៍ ប៉ុន្តែវាជាការល្អបំផុតក្នុងការព្យាយាមយកវីតាមីន C ពីរបបអាហាររបស់អ្នក។
ដើម្បីទទួលបានវីតាមីន C កាន់តែច្រើនពីរបបអាហាររបស់អ្នក សូមញ៉ាំផ្លែឈើ និងបន្លែជាច្រើនប្រភេទដែលផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចធ្វើឲ្យប្រសើរឡើងដល់សុខភាព និងអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺមហារីក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វីតាមីន D
យោងតាមរបាយការណ៍មួយពីការស្រាវជ្រាវចំណីអាហារ និងអាហារូបត្ថម្ភបានបង្ហាញថា ជនជាតិអាមេរិករហូតដល់ ៤១.៦ ភាគរយខ្វះវីតាមីន D។ ការសិក្សាត្រូវបានបង្កើតឡើងជាយូរមកហើយនូវការផ្សារភ្ជាប់គ្នារវាងវីតាមីន D ទាប និងជំងឺរលាកផ្សេងៗគ្នា។
វីតាមីន D បានពីព្រះអាទិត្យ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលបានវីតាមីន D ពីព្រះអាទិត្យបានទេ។ នរណាម្នាក់ដែលសង្ស័យថាកម្រិត D របស់ពួកគេទាប គួរតែពិគ្រោះជាមួយគ្រូពេទ្យអំពីការធ្វើតេស្ត និងការបំពេញបន្ថែម។
ប្រភពចំណីអាហារដែលល្អបំផុតនៃវីតាមីន D គឺត្រី ពងមាន់ សាច់ អាហារបំប៉ន និងទឹកដោះគោ។
វីតាមីន E
វីតាមីន E គឺជាវីតាមីនប្រឆាំងអុកស៊ីតកម្មមួយផ្សេងទៀតដែលមានន័យថា វាអាចកាត់បន្ថយការរលាក។ វីតាមីន E ត្រូវបានរកឃើញដោយធម្មជាតិនៅក្នុងគ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិរួមមានគ្រាប់អាល់ម៉ុន និងផ្កាឈូករ័ត្ន។ ផ្លែឈើ និងបន្លែជាច្រើនក៏សំបូរទៅដោយវីតាមីន E ដែររួមមានផ្លែបឺរ និងស្ពៃខ្មៅ។
វីតាមីន K
ខណៈពេលដែលវីតាមីន K គឺចាំបាច់សម្រាប់សុខភាពឆ្អឹង មនុស្សភាគច្រើនមិនបានទទួលបានគ្រប់គ្រាន់ពីរបបអាហាររបស់ពួកគេទេ។ បុរសពេញវ័យគួរតែមានបំណងទទួលយកវីតាមីន K ១២០ មីក្រូក្រាមក្នុងមួយថ្ងៃ ចំណែកឯស្ត្រីវិញគួរមានគោលដៅ ៩០ មីលីក្រាម។ ចំនួនដែលបានណែនាំប្រចាំថ្ងៃគឺទាបជាងសម្រាប់កុមារ និងទារក៕