ការលើសទម្ងន់ ឬធាត់ អាចធ្វើឲ្យការរលាកកាន់តែអាក្រក់ទៅៗ ដោយសារតែការបញ្ចេញប្រូតេអ៊ីនរលាក (ហៅថា cytokines) ពីកោសិកាខ្លាញ់។ បញ្ហានេះនឹងធ្វើឲ្យរោគសញ្ញានៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃកាន់តែធ្ងន់ធ្ងរនៅគ្រប់កន្លែងក្នុងរាងកាយ និងបន្ថែមភាពតានតឹងដែលមិនចាំបាច់ទៅលើសន្លាក់នៅចុងខាងក្រោម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខណៈពេលដែលមិនមានរបបអាហារជាក់លាក់សម្រាប់អ្នកដែលមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ វេជ្ជបណ្ឌិតជាច្រើនគាំទ្ររបបអាហារមេឌីទែរ៉ាណេដែលផ្តល់នូវតុល្យភាពប្រូតេអ៊ីន ខ្លាញ់ និងកាបូអ៊ីដ្រាតដែលមានសុខភាពល្អ ខណៈពេលដែលគេជំរុញឲ្យមានការកើនឡើងនៃការញ៉ាំត្រី (ត្រីដែលសំបូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣)។ គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និងខ្លាញ់ដែលមានសុខភាពល្អ (ដូចជាប្រេងអូលីវ)។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាក៏មានភ័ស្តុតាងកំណត់ថា របបអាហារគ្មានជាតិ gluten អាចជួយកាត់បន្ថយរោគសញ្ញា។
អាហារដែលអ្នកកើតជំងឺរលាកសន្លាក់រ៉ាំរ៉ៃត្រូវជៀសវាង
ចុងបញ្ចប់ សូមពិចារណាជៀសវាង ឬកាត់បន្ថយការទទួលទានអាហារមួយចំនួន ដែលអាចបង្កើនការរលាក ៖
- ជាតិអាល់កុល គួរតែត្រូវបានជៀសវាង។
- អាស៊ីតខ្លាញ់អូមេហ្គា ៦ (មាននៅក្នុងពោត សណ្តែក ផ្កាឈូករ័ត្ន គ្រាប់សណ្តែក សណ្តែកដី និងប្រេងបន្លែ) គួរតែត្រូវបានកាត់បន្ថយ។
- ខ្លាញ់ឆ្អែតគួរមានចំនួនមិនលើសពី ១០ ភាគរយនៃការទទួលទានកាឡូរីសរុបរបស់អ្នក។
- ស្ករគួរតែត្រូវបានកាត់បន្ថយ៕