ការបរិភោគអាហារដែលមានសុខភាពល្អ និងមានតុល្យភាព គឺជាផ្នែកមួយដ៏សំខាន់ក្នុងការថែរក្សាសុខភាព និងអាចជួយឲ្យអ្នកមានអារម្មណ៍ល្អបំផុត។ នេះមានន័យថា គឺអ្នកទទួលទានអាហារច្រើនប្រភេទដែលមានសមាមាត្រ និងបរិមាណអាហារ និងភេសជ្ជៈត្រឹមត្រូវ ដើម្បីទទួលបាន និងរក្សាទម្ងន់រាងកាយឲ្យមានសុខភាពល្អ។
ខាងក្រោមនេះមានការណែនាំអំពីការបរិភោគអាហារដែលមានសុខភាពល្អសម្រាប់ប្រជាជនទូទៅ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកដែលមានតម្រូវការរបបអាហារពិសេស ឬបញ្ហាសុខភាពណាមួយ គួរសុំយោបល់ពីគ្រូពេទ្យ ឬអ្នកជំនាញខាងចំណីអាហារដែលបានចុះបញ្ជីច្បាស់លាស់។
ដើម្បីឲ្យរបបអាហារមានតុល្យភាព និងមានសុខភាពល្អ អ្នកគួរតែព្យាយាម ៖
- បរិភោគយ៉ាងហោចណាស់ ៥ ចំណែកនៃផ្លែឈើ និងបន្លែជារៀងរាល់ថ្ងៃ
- ទទួលទានអាហារដែលមានជាតិសរសៃខ្ពស់ ដូចជាដំឡូង នំបុ័ងអង្ករ ឬប៉ាស្តា
- ញ៉ាំទឹកដោះគោ ឬផលិតផលទឹកដោះគោជំនួស (ដូចជាទឹកសណ្តែក)
- បរិភោគសណ្តែក គ្រាប់ធញ្ញជាតិ ត្រី ស៊ុត សាច់ និងប្រូតេអ៊ីនផ្សេងទៀត
- ជ្រើសរើសខ្លាញ់មិនឆ្អែត ហើយញ៉ាំវាក្នុងបរិមាណតិចតួច
- ផឹកទឹកឲ្យបានច្រើន (យ៉ាងហោចណាស់ ៦ ទៅ ៨ កែវក្នុងមួយថ្ងៃ)។
ប្រសិនបើអ្នកមានទម្លាប់ទទួលទានអាហារ និងភេសជ្ជៈដែលមានជាតិខ្លាញ់ អំបិល និងស្ករច្រើន អ្នកគួរតែចាប់ផ្តើមកាត់បន្ថយហើយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចូរព្យាយាមជ្រើសរើសមុខម្ហូបផ្សេងៗពីក្រុមអាហារសំខាន់ៗទាំង ៥ ដើម្បីទទួលបានជីវជាតិច្រើនមុខ។
ប្រជាជនអង់គ្លេសភាគច្រើនផឹក និងបរិភោគអាហារមានកាឡូរីខ្ពស់ពេក ជាតិខ្លាញ់ឆ្អែត ស្ករ និងអំបិលច្រើន ហើយមិនមានផ្លែឈើ បន្លែ ខ្លាញ់ត្រី ឬជាតិសរសៃគ្រប់គ្រាន់នោះទេ។
ការណែនាំខាងលើនេះមិនសមស្របក្នុងការអនុវត្តចំពោះកុមារអាយុក្រោម ២ ឆ្នាំទេ ពីព្រោះពួកគេមានតម្រូវការអាហារូបត្ថម្ភខុសគ្នា។
អាយុចន្លោះពី ២ ទៅ ៥ ឆ្នាំ កុមារគួរផ្លាស់ប្តូរបន្តិចម្តងៗទៅញ៉ាំអាហារដូចគ្នានឹងក្រុមគ្រួសារដូចគ្នាផងដែរ៕