ប្រសិនបើអ្នកទឹកដោះរបស់អ្នកចេញខ្លាំងពេក វាអាចនឹងស្ទះ។ នៅពេលដែលវាកើតឡើងកោសិកានៅជុំវិញបំពង់អាចហើម និងរលាក ហើយសង្កត់ទៅលើលើបំពង់ទឹកដោះ ហើយបណ្តាលឲ្យកកស្ទះទឹកដោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទាំងនេះគឺជាសញ្ញាដែលអ្នកអាចមានបញ្ហាស្ទះបំពង់ទឹកដោះ ៖
1. មានដុំតូចមួយរឹង ហើយឈឺនៅពេលអ្នកប៉ះចំ
2. ចុងដោះឡើងក្រហម
3. មានអារម្មណ៍ថាក្តៅ ឬហើម តែអ្នកអាចមានអារម្មណ៍ល្អប្រសើរឡើងវិញ ក្រោយពីបំបៅកូនរួច។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើអ្នកមានអារម្មណ៍ថារមាស់ និងក្តៅខ្លួន វាអាចជាសញ្ញាមួយដែលបង្ហាញថាបំពង់ទឹកដោះរបស់អ្នកបានស្ទះ ហើយអ្នកគួរតែទៅជួបគ្រូពេទ្យ។
បើមិនត្រូវបានព្យាបាលទាន់ពេលនោះទេ បញ្ហាស្ទះបំពង់ទឹកដោះ អាចវិវត្តទៅជាជំងឺរលាកដោះ ដូច្នេះ ចូរកុំព្រងើយកន្តើយនឹងរោគសញ្ញា៕