នៅពេលនិយាយអំពីការប្រើថ្នាំពន្យារកំណើតរបស់អ្នក ពេលខ្លះ ការខកខានញ៉ាំថ្នាំអាចកើតឡើងចំពោះយើង។ អ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកខកខានប្រើថ្នាំពន្យារកំណើត គឺអាស្រ័យលើរឿងមួយចំនួន រួមមានតើអ្នកបានខកខានប្រើថ្នាំគ្រាប់ប៉ុន្មាន ប៉ុន្មានដង ហើយតើអ្នកភ្លេចលេបថ្នាំប៉ុន្មានប្រភេទ ថ្នាំប្រភេទណាដែលអ្នកកំពុងប្រើ ហើយថាតើអ្នកធ្លាប់មានការរួមភេទនៅសប្តាហ៍មុនដែរឬទេ។
ប្រសិនបើអ្នកខកខានប្រើថ្នាំ កុំភ័យស្លន់ស្លោរ។ ខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរដឹង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកខកខានប្រើថ្នាំពន្យារកំណើតរួមគ្នា
ប្រសិនបើអ្នកកំពុងប្រើថ្នាំពន្យារកំណើតរួមបញ្ចូលគ្នា ដែលមានទាំងអរម៉ូនអឺសស្ត្រូសែន និងប្រូសេស្តេរ៉ូន នេះគឺជាអ្វីដែលត្រូវពិចារណា។
ប្រសិនបើអ្នកខកញ៉ាំថ្នាំមួយគ្រាប់
ប្រសិនបើអ្នកខកខានប្រើថ្នាំមួយគ្រាប់ សូមលេបថ្នាំដែលបានភ្លេចនៅពេលអ្នកចងចាំ។ ប្រសិនបើអ្នកមិនដឹងថា អ្នកខកខានប្រើថ្នាំរហូតដល់ម៉ោងដែលអ្នកត្រូវញ៉ាំ សូមលេបថ្នាំទាំងពីរគ្រាប់នៅពេលនោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការបាត់ថ្នាំមួយគ្រាប់ នឹងបង្កើនឱកាសនៃការមានគភ៌បន្តិច ដូច្នេះសូមពិចារណាប្រើវិធីបម្រុងទុក ដូចជាជំរើសពន្យារកំណើតក្នុងរយៈពេល ៧ ថ្ងៃបន្ទាប់។
ប្រសិនបើអ្នកខកញ៉ាំថ្នាំគ្រាប់ពីរ
ប្រសិនបើអ្នកខកខានប្រើថ្នាំពីរគ្រាប់ជាប់គ្នា សូមលេបថ្នាំពីរគ្រាប់ភ្លាមៗនៅពេលដែលអ្នកចងចាំ និងថ្នាំពីរគ្រាប់នៅថ្ងៃបន្ទាប់។ ហើយមនុស្សមួយចំនួនអាចនឹងមានអារម្មណ៍ថាចង់ក្អួត។
ចូរប្រើវិធីពន្យារកំណើតបម្រុងទុករហូតដល់រដូវបន្ទាប់ និងឈានដល់កញ្ចប់ថ្នាំថ្មី។
ប្រសិនបើអ្នកខកញ៉ាំថ្នាំបីគ្រាប់ ឬច្រើនជាងនេះ
ប្រសិនបើអ្នកខកខានប្រើថ្នាំបីគ្រាប់ ឬច្រើនជាងនេះ អ្នកអាច ៖
- ចាប់ផ្តើមកញ្ចប់ថ្នាំគ្រាប់ថ្មីនៅថ្ងៃអាទិត្យបន្ទាប់ ទោះបីអ្នកចាប់ផ្តើមហូរឈាមក៏ដោយ។ អ្នកគួរតែបន្តប្រើវិធីពន្យារកំណើតបន្ថែមក្នុងរយៈពេល ១៤ ថ្ងៃដំបូងនៃកញ្ចប់ថ្នាំគ្រាប់ថ្មី។
- លេបថ្នាំចំនួន ២ គ្រាប់រយៈពេល ៣ ថ្ងៃ ដើម្បីត្រលប់មករកភាពដើមវិញ (ខណៈពេលប្រើវិធីសាស្ត្រពន្យារកំណើតបម្រុងទុក)។
- ជ្រើសរើសឈប់លេបថ្នាំដែលនៅសល់ បោះចោលកញ្ចប់ថ្នាំ ហើយចាប់ផ្តើមកញ្ចប់ថ្មី។
- ប្រសិនបើអ្នកខកខានប្រើថ្នាំគ្រាប់បីគ្រាប់ ឬច្រើនគ្រាប់ជាប់គ្នាសូមប្រើវិធីសាស្រ្តបម្រុងទុកនៃការពន្យារកំណើត រហូតដល់ការមករដូវបន្ទាប់ និងកញ្ចប់ថ្នាំគ្រាប់បន្ទាប់៕