Join with Health.com.kh on Telegram

រោគធាត់លើសទម្ងន់ គឺជារោគមួយដែលត្រូវបានកំណត់ដោយការប្រមូលផ្តុំជាតិខ្លាញ់ខុសធម្មតា ឬច្រើនពេក ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។ វាជាការរីករាលដាលនៃសុខភាពសកលដែលមានប្រជាជនជាង ៦៥០ លាននាក់រងផលប៉ះពាល់នៅទូទាំងពិភពលោក ដោយយោងតាមស្ថិតិរបស់អង្គការសុខភាពពិភពលោកឆ្នាំ ២០១៦។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

និយមន័យវេជ្ជសាស្ត្រនៃការធាត់លើសទម្ងន់ គឺផ្អែកលើការគណនានៃសន្ទស្សន៍ម៉ាសរាងកាយ (BMI) ដែលជារូបមន្តនៃទម្ងន់គិតជាគីឡូក្រាមចែកនឹងកំពស់គិតជាម៉ែត្រការ៉េ។ សន្ទស្សន៍ម៉ាស់រាងកាយធម្មតា គឺចន្លោះពី ១៨,៥ និង ២៤,៩ ។ ការលើសទម្ងន់ត្រូវបានកំណត់ជាសន្ទស្សន៍ម៉ាស់រាងកាយពី ២៥ ទៅ ២៩,៩ និងសន្ទស្សន៍ម៉ាស់រាងកាយ ៣០ ឡើងទៅ គឺធាត់ហើយ។ ការធ្វើរោគវិនិច្ឆ័យនៃរោគធាត់លើសទម្ងន់ (morbid obesity) ត្រូវបានអនុវត្តនៅសន្ទស្សន៍ម៉ាស់រាងកាយ ៤០ ឬខ្ពស់ជាងនេះ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

រោគសញ្ញា
រោគសញ្ញាចម្បងនៃការធាត់លើសទម្ងន់ គឺជាបរិមាណខ្លាញ់ក្នុងខ្លួនច្រើនហួសប្រមាណ ឬខុសធម្មតា។

ការលើសទម្ងន់ ក៏អាចបណ្តាលឲ្យមានរោគសញ្ញាផ្សេងទៀតផងដែរដែលរួមមានទាំងអារម្មណ៍នៃការពិបាកដកដង្ហើម ការបែកញើស ការកើនឡើងការងងុយដេក ការអស់កម្លាំង ការឈឺខ្នង និងការឈឺសន្លាក់ ការជឿជាក់ និងការគោរពខ្លួនឯងធ្លាក់ចុះទាប និងអារម្មណ៍ឯកោ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

លើសពីនេះទៀត ការធាត់លើសទម្ងន់អាចបណ្តាលឲ្យមានបញ្ហាសុខភាពផ្សេងទៀតរួមមានជំងឺលើសឈាម បញ្ហាកូលេស្តេរ៉ុលខ្ពស់ ជំងឺទឹកនោមផ្អែមប្រភេទ ២ និងជំងឺដាច់សរសៃឈាមខួរក្បាល៕