មានហេតុផលសក្តានុពលជាច្រើនដែលបុរសអាចវិវត្តទៅជាងាប់លិង្គ និងខ្សោយផ្លូវភេទ។ មានគន្លឹះងាយៗមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីការពារ និងព្យាបាលបញ្ហាទាំងនេះ។ ប៉ុន្តែអ្វីដែលធ្វើការសម្រាប់បុរសម្នាក់ប្រហែលជាមិនដំណើរការចំពោះបុរសផ្សេងទេ ពីព្រោះពួកគេមានបញ្ហាដោយសារហេតុផលផ្សេងៗ។ វាមានជំរើសជាច្រើនដែលអាចត្រូវបានពិចារណា រាប់ចាប់ពីការប្រឹក្សាខាងផ្លូវចិត្ត រហូតដល់ការផ្លាស់ប្តូររបៀបរស់នៅ ការប្រើថ្នាំ ការព្យាបាល និងឧបករណ៍នានា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វាជាការសំខាន់ដែលអ្នកត្រូវចងចាំផងដែរថា នៅពេលដែលការខ្សោយផ្លូវភេទ ឬការងាប់លិង្គ គឺជាផលវិបាកនៃជំងឺរ៉ាំរ៉ៃដូចជាជំងឺលើសសម្ពាធឈាម ឬទឹកនោមផ្អែម វិធីសាស្រ្តនៃការព្យាបាលដែលមានប្រសិទ្ធភាពបំផុតទំនងជាពាក់ព័ន្ធនឹងការផ្តោតលើបញ្ហាសុខភាពខ្លួនឯងនោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការផ្លាស់ប្តូររបៀបរស់នៅ
របៀបរស់នៅជាច្រើនដែលរួមចំណែកដល់បញ្ហាផ្លូវភេទ គឺជាកត្តាដែលជះឥទ្ធិពលដល់សុខភាព និងសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។ ដូច្នេះការដោះស្រាយកត្តាទាំងនេះអាចមានគុណប្រយោជន៍លើសពីការធ្វើឲ្យប្រសើរឡើងនូវបញ្ហាងាប់លិង្គ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខាងក្រោមនេះ គឺជាការផ្លាស់ប្តូររបៀបរស់នៅមួយចំនួន ដែលអាចជះឥទ្ធិពលយ៉ាងល្អដល់បញ្ហាផ្លូវភេទ ៖
- ឈប់ជក់បារី ព្រោះការជក់បារីប៉ះពាល់ដល់ចរន្តឈាម និងអាចរារាំងលំហូរឈាមទៅកាន់លិង្គ
- កាត់បន្ថយ ឬឈប់ញ៉ាំស្រា
- ធ្វើលំហាត់ប្រាណបន្ថែម ពីព្រោះសកម្មភាពរាងកាយទៀងទាត់ធ្វើឲ្យប្រសើរឡើងនូវចរន្តឈាម និងបន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងការធាត់ដែលទាំងអស់នេះអាចជះឥទ្ធិពលដល់មុខងារផ្លូវភេទ
- សម្រកទម្ងន់បន្ថែម បើសិនជាអ្នកលើសខ្លាំង
- ថែរក្សាសុខភាពធ្មេញរបស់អ្នក ពីព្រោះជំងឺអញ្ចាញធ្មេញអាចបង្កឲ្យមានការរលាកដែលអាចបណ្តាលឲ្យមានការងាប់លិង្គ
- ញ៉ាំអាហារមានសុខភាពល្អ
- កាត់បន្ថយស្រ្តេស៕