ការព្រួយបារម្ភជាទូទៅ ធ្វើឲ្យមនុស្សជាច្រើនច្រឡំថា ថ្នាំគ្រាប់ព្យារកំណើតបន្ទាន់ (morning-after pill) គឺដូចគ្នានឹងថ្នាំរំលូតកូន (abortion pill)។ ប៉ុន្តែ វាមិនមែនជាការពិតនោះទេ។ ការភាន់ច្រឡំនេះកើតចេញពីជំនឿខុសអំពីការពន្យារកំណើតពេលមានអាសន្ន។ វាជាការសំខាន់ណាស់ដែលអ្នកត្រូវដឹងថា ថ្នាំទាំងពីរប្រភេទនេះបម្រើគោលបំណងខុសគ្នា និងធ្វើការខុសគ្នាទាំងស្រុងពីមួយទៅមួយ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ថ្នាំពន្យារកំណើតបន្ទាន់ គឺជាអ្វី?

ថ្នាំពន្យារកំណើតបន្ទាន់ គឺជាការពន្យារកំណើតដោយអ័រម៉ូន។ នៅពេលប្រើក្នុងរយៈពេល ៧២ ម៉ោងក្រោយការរួមភេទដោយមិនបានការពារ និងការពន្យារកំណើតធម្មតាមានកំហុសខុសឆ្គង វាអាចជួយការពារការមានផ្ទៃពោះបាន។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ថ្នាំពន្យារកំណើតបន្ទាន់ ត្រូវបានគេលក់ដោយមិនចាំបាច់មានវេជ្ជបញ្ជាដល់មនុស្សគ្រប់វ័យ និងមានមួយគ្រាប់ដែលមានផ្ទុក  progestin, levonorgestrel ។ វាត្រូវបានលក់ក្រោមឈ្មោះដូចខាងក្រោម Plan B One-Step, Next Choice One Dose, My Way, Take Action និង AfterPill។

ការសិក្សាក៏បានបង្ហាញដែរថា ប្រសិនបើអ្នកមានផ្ទៃពោះរួចហើយហើយអ្នកច្រឡំលេបថ្នាំនេះ វានឹងមិនបង្កអន្តរាយដល់ការមានផ្ទៃពោះរបស់អ្នក ហើយក៏មិនធ្វើឲ្យអ្នករលូតកូនដែរ៕