ការងាប់លិង្គ គឺជាអសមត្ថភាពក្នុងការទទួលបានការឡើងរឹងរបស់លិង្គ ឬធ្វើឲ្យលិង្គរឹងមាំ ឬយូរល្មមសម្រាប់បុរសដើម្បីទទួលបានបទពិសោធន៍ផ្លូវភេទដ៏ស្កប់ស្កល់។ ការងាប់លិង្គម្តងម្កាល មិនមែនជារឿងខុសធម្មតានោះទេ។ តាមពិតទៅ ៤៣ ភាគរយនៃបុរសអាមេរិកមានបញ្ហាងាប់លិង្គ។ ជាការពិត រោគសញ្ញាច្បាស់ជាងនេះទៅទៀត។ ហើយនៅពេលអាយុអាចជាកត្តាគ្រោះថ្នាក់ ដូច្នេះការប្រើប្រាស់ថ្នាំ ស្ថានភាពសុខភាព កត្តារស់នៅ (ដូចជាការជក់បារី) និងការព្រួយបារម្ភដទៃទៀតក៏ជាបញ្ហាផងដែរ។ ការព្យាបាលគឺមាន ហើយអាចទាក់ទងនឹងការប្រើថ្នាំ ការផ្លាស់ប្តូរទម្លាប់ ឬជម្រើសផ្សេងទៀត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការងាប់លិង្គ កើតមានជាទូទៅនៅពេលបុរសកាន់តែចាស់ ៖ ៤៤ ភាគរយនៃបុរសដែលមានអាយុពី ៦០ ទៅ ៦៩ ឆ្នាំ និង ៧០ ភាគរយនៃបុរសដែលមានអាយុលើសពី ៧០ ឆ្នាំឡើងទៅនឹងអាចជួបប្រទះនឹងបញ្ហាងាប់លិង្គ បើប្រៀបធៀបទៅនឹងបុរស ៥ ភាគរយមានអាយុតិចជាង ៤០ ឆ្នាំ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើអ្នកកំពុងទាក់ទងជាមួយការងាប់លិង្គ វាអាចធ្វើឲ្យអ្នកមានអារម្មណ៍ធុញទ្រាន់ អាម៉ាស់ ឬទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ករណីភាគច្រើនអាចត្រូវបានដោះស្រាយដោយការប្រើថ្នាំ ការប្រឹក្សានិងការផ្លាស់ប្តូររបៀបរស់នៅសាមញ្ញក្នុងចំណោមវិធីព្យាបាលដទៃទៀត។
ដោយសារបុរសទាំងអស់ជួបប្រទះនឹងបញ្ហាងាប់លិង្គនៅចំណុចណាមួយក្នុងជីវិតរបស់ពួកគេ ភាពញឹកញាប់ គឺជាកត្តាដែលមានប្រយោជន៍បំផុតនៅពេលពិចារណាថាតើអ្នកត្រូវព្យាបាល ឬអត់។
យោងតាមគ្លីនិក Cleveland បានឲ្យដឹងថា ការងាប់លិង្គ ដែលកើតមានជាញឹកញាប់ ២០ ភាគរយនៃពេលវេលា គឺមិនត្រូវបានគេមើលឃើញថាជាហេតុផលនៃការព្រួយបារម្ភ (តាមទស្សនៈវេជ្ជសាស្ត្រ) ។ ផ្ទុយទៅវិញនៅពេលដែលការងាប់លិង្គកើតឡើងច្រើនជាង ៥០ ភាគរយ វាទំនងជាមានហេតុផលខាងរាងកាយ ឬផ្លូវចិត្តចំពោះបញ្ហានេះ៕