គួរប្រើ benzoyl peroxide ឬ salicylic acid គឺជាសំនួរមួយដែលនឹងកើតឡើង នៅពេលអ្នកកំពុងស្វែងរកការព្យាបាលមុន។ ផលិតផលនិងថ្នាំព្យាបាលមុនជាច្រើនមានសារធាតុ benzoyl peroxide ឬ salicylic acid ហើយផលិតផលមួយចំនួនទៀត គឺមានទាំងពីរតែម្តង។
ដូច្នេះថាតើធាតុផ្សំនៃការព្យាបាលមុនដ៏ល្អបំផុត គឺ benzoyl peroxide ឬ salicylic acid? វាពិតជាអាស្រ័យលើស្បែករបស់អ្នក។
តើ Benzoyl Peroxide គឺជាអ្វី?
សារធារតុ benzoyl peroxide គឺជាការព្យាបាលមុនដ៏សំខាន់។ វាមានប្រសិទ្ធភាពក្នុងការសម្អាតមុនដោយកាត់បន្ថយបាក់តេរីបង្ករោគមុន និងបោសសម្អាតរន្ធញើសដែលមានប្រេងលើស និងកោសិកាស្បែកដែលងាប់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សារធារតុ benzoyl peroxide ត្រូវបានរកឃើញនៅក្នុងផលិតផលរាប់ពាន់មុខ។ តាមពិត benzoyl peroxide គឺជាថ្នាំព្យាបាលមុនដែលគ្មានវេជ្ជបញ្ជាដែលមានប្រសិទ្ធភាពបំផុតដែលអ្នកអាចប្រើបាន ហើយថ្នាំព្យាបាលមុនជាច្រើនដូចជា Onexton និង Epiduo ក៏មានផ្ទុក benzoyl peroxide ផងដែរ។
តើ salicylic acid គឺជាអ្វី?
សារធាតុ salicylic acid មានប្រសិទ្ធភាពខុសគ្នាបន្តិចបន្តួចទៅនឹង benzoyl peroxide ។ ក្នុងនាមជាបេតាអុកស៊ីដអាស៊ីត វាជួយបង្កើនអត្រាវេនកោសិកា។ វាជួយធ្វើជម្រះកោសិកាដែលងាប់ឲ្យកាន់តែមានប្រសិទ្ធភាព។ ហើយនឹងរក្សាឲ្យពួកវាពីការកើតឡើងនៅក្នុងរន្ធនេះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សារធាតុ salicylic acid អាចត្រូវបានរកឃើញនៅក្នុងផលិតផលដែលគ្មានវេជ្ជបញ្ជាជាច្រើន។ វាក៏មានប្រជាប្រិយភាពផងដែរដូចជាផលិតផលបកស្បែក នៅហាងកែសម្ផស្ស កន្លែងស្ប៉ាស្បែក ឬគ្លីនិករោគសើរស្បែក។
ពេលណាត្រូវជ្រើសរើស benzoyl peroxide?
ដោយសារតែ benzoyl peroxide គឺជាអ្នកកាត់បន្ថយបាក់តេរីដ៏អស្ចារ្យដូច្នេះ វាល្អជាពិសេសប្រសិនបើមុនរបស់អ្នកក្រហម និងរលាក។
ពេលណាត្រូវជ្រើសរើស salicylic acid?
សមត្ថភាពរបស់វា គឺការរំលាយការស្ទះរន្ធញើស និងធ្វើឲ្យស្បែករលោងដែលធ្វើឲ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកមានមុនក្បាលខ្មៅ និងមុនបិទមុខជិត។ ប្រសិនបើស្បែករបស់អ្នកមានស្នាមរដិបរដុប គ្រើម ហើយមិនសូវស្អាត នោះ salicylic acid ក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នក៕