គោលដៅនៃការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ ១ គឺពន្យារការផលិតអាំងស៊ុយលីនឲ្យបានយូរបំផុត មុនពេលផលិតកម្មឈប់ទាំងស្រុងដែលជាធម្មតា គឺជៀសមិនរួច។ វាជាជំងឺអស់មួយជីវិត ប៉ុន្តែមានឧបករណ៍ និងថ្នាំជាច្រើនដើម្បីជួយគ្រប់គ្រងជំងឺមួយនេះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដំបូង ការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅអាចជួយឲ្យមានតុល្យភាពជាតិស្ករក្នុងឈាម ប៉ុន្តែដោយសារការផលិតអាំងស៊ុយលីនថយចុះ អ្នកប្រហែលជាត្រូវចាក់អាំងស៊ុយលីន។ ការកំណត់ពេលវេលារបស់មនុស្សម្នាក់ៗចំពោះការព្យាបាលដោយអាំងស៊ុយលីនគឺខុសៗគ្នា។ ជម្រើសនៃការព្យាបាលក៏រួមបញ្ចូលទាំងថ្នាំតាមមាត់សម្រាប់ការគ្រប់គ្រងគ្លុយកូស និងជំនួយលំពែង ដើម្បីគាំទ្រដល់ការផលិតអាំងស៊ុយលីនតាមដែលអាចធ្វើទៅបាន។ ចូរធ្វើការជាមួយក្រុមថែទាំសុខភាពរបស់អ្នករួមទាំងគ្រូពេទ្យបឋម និងគ្រូពេទ្យឯកទេសខាងអ័រម៉ូនដើម្បីបង្កើតផែនការព្យាបាលតាមបែបប្រពៃណី។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការស៊ូទ្រាំ
បច្ចុប្បន្ននេះ មិនមានការព្យាបាលជំងឺទឹកនោមផ្អែមឲ្យជាដាច់នោះទេ។ អ្វីដែលជិតបំផុតក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ ១ គឺការប្តូរលំពែង។ ទោះយ៉ាងណា នេះគឺជាការវះកាត់ដែលប្រថុយប្រថានក្នុងការអនុវត្ត ហើយអ្នកដែលទទួលការប្តូរសរីរាង្គត្រូវប្រើថ្នាំដែលមានភាពស៊ាំខ្លាំងសម្រាប់ពេញមួយជីវិតរបស់ពួកគេ ដើម្បីការពាររាងកាយរបស់ពួកគេពីការបដិសេធសរីរាង្គថ្មី។
ការសិក្សាគ្លីនិកបានបង្ហាញថា ជំងឺទឹកនោមផ្អែមដែលគ្រប់គ្រងបានល្អអាចពន្យារពេល ឬអាចការពារផលវិបាកសុខភាពជាច្រើនដែលអាចកើតមាន។ តាមពិត មានរឿងមួយចំនួនដែលមនុស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ មិនអាចធ្វើបាន ប្រសិនបើអ្នកយកចិត្តទុកដាក់ ឬតឹងតែងខ្ពស់ពេក។ ទម្លាប់នៃការគ្រប់គ្រងល្អរួមមាន ៖
- ការរៀបចំផែនការទទួលទានអាហារដោយយកចិត្តទុកដាក់ និងទម្លាប់ទទួលទានអាហារដែលមានសុខភាពល្អ
- ធ្វើលំហាត់ប្រាណទៀងទាត់
- លេបថ្នាំអាំងស៊ុយលីន និងថ្នាំដទៃទៀតតាមវេជ្ជបញ្ជា
- កាត់បន្ថយភាពតានតឹង
- ទៅពេទ្យឲ្យបានញឹកញាប់។
អ្នកអាចមានអារម្មណ៍តក់ស្លុត តប់ប្រមល់ និងភាន់ច្រលំដោយសារការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមប្រភេទ ១ ជះឥទ្ធិពលដល់អ្នក កូនអ្នក ឬមនុស្សជាទីស្រឡាញ់ ប៉ុន្តែអ្នកត្រូវដឹងថា អ្នកមានជំនួយ។ ចូរស្វែងរកក្រុមគាំទ្រតាមអ៊ិនធើណេត ឬក្នុងតំបន់របស់អ្នក ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃដែលឆ្លងកាត់អារម្មណ៍ និងឧបសគ្គដូចគ្នា។ ខណៈពេលដែលការស្រាវជ្រាវថ្មីកំពុងត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃ មានឧបករណ៍ត្រួតពិនិត្យ និងថ្នាំជាច្រើននៅលើទីផ្សារសព្វថ្ងៃដើម្បីជួយអ្នកក្នុងការគ្រប់គ្រងជំងឺរបស់អ្នក និងបន្តរស់នៅប្រកបដោយសុខភាពល្អ និងរីករាយ៕