ទីផ្សារឱសថដ៏ធំមានគោលបំណងជួយអ្នកឲ្យចៀសផុតពីជំងឺផ្តាសាយគ្រុនផ្តាសាយ និងជំងឺដទៃទៀត ដែលមានដូចជាថ្នាំគ្រាប់ អាហារបំប៉ន ឱសថរុក្ខជាតិបុរាណ ឬវីតាមីន។ តើអ្នកគួរញ៉ាំវាទេ? តើពួកវាមានតម្លៃនឹងឲ្យយើងញ៉ាំដែរឬទេ? ចម្លើយខ្លី គឺ “ទេ”។
ទោះបីជាការស្រាវជ្រាវមានកម្រិតក៏ដោយ ការសិក្សាត្រូវបានធ្វើឡើងលើឱសថដែលមានប្រជាប្រិយមួយចំនួន ដូចជាវីតាមីន C, echinacea និង elderberry។ ជាអកុសល មជ្ឈមណ្ឌលជាតិសម្រាប់ឱសថផ្សំ និងឱសថចំរុះ បានកត់សម្គាល់ថា វិទ្យាសាស្ត្រមិនបានគាំទ្រការប្រើប្រាស់ផលិតផលទាំងនេះ ដើម្បីការពារ ឬព្យាបាលជំងឺផ្តាសាយ ឬផ្តាសាយធំនោះឡើយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បញ្ហាមួយទៀតជាមួយផ្នែកទីផ្សារនេះគឺថាវាស្ទើរតែគ្មានច្បាប់ទម្លាប់។ ដរាបណាផលិតផលទាំងនេះត្រូវបានគេបដិសេធថាពួកវាមិនមានបំណងព្យាបាល ឬការពារជំងឺណាមួយទេ ពួកវាអាចត្រូវបានផលិតដោយគ្មានការត្រួតពិនិត្យពីទីភ្នាក់ងាររដ្ឋាភិបាលណាមួយ ដើម្បីធានានូវគុណភាព ឬសុវត្ថិភាពរបស់ពួកគេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ផលិតផលទាំងនេះជាច្រើនមិនមានផ្ទុកគ្រឿងផ្សំដែលត្រូវបានចុះបញ្ជីនៅលើសំបកឡើយ ដូច្នេះអ្នកមិនចាំបាច់គិតថាអ្នកបានញ៉ាំអ្វី ដែលអ្នកគិតថាបានទិញមកទេ។ មានភ័ស្តុតាងតិចតួចណាស់ក្នុងការគាំទ្រគំនិតដែលថា អ្នកគួរតែប្រើអាហារបំប៉នដើម្បីការពារជំងឺទូទៅ។ ប្រសិនបើអ្នកដឹងថារាងកាយរបស់អ្នកខ្វះវីតាមីន ឬជាតិរ៉ែខ្លះ ការប្រើថ្នាំគ្រាប់វីតាមីន ឬអាហារបំប៉នដើម្បីបង្កើនកម្រិតទាំងនោះគឺប្រហែលជាមានប្រយោជន៍ ប៉ុន្តែអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ ប្រសិនបើអាចទៅរួច ការទទួលបានសារធាតុចិញ្ចឹមទាំងនោះតាមរយៈអាហារ គឺប្រសើរជាងការប្រើថ្នាំគ្រាប់៕