រោគប្លាកែតចុះទាប (thrombocytopenia) គឺជាពាក្យវេជ្ជសាស្ត្រដើម្បីពិពណ៌នាអំពីចំនួនប្លាកែតដែលចុះទាប។ ប្លាកែត គឺជាកោសិកាឈាមមួយរបស់យើង ហើយការងាររបស់ពួកគេ គឺជួយយើងឲ្យបញ្ឈប់ការហូរឈាម។ រោគប្លាកែតចុះទាប ត្រូវបានកំណត់ថា ប្លាកែតមានចំនួនតិចជាង ១៥០០០០ កោសិកាក្នុងមួយមីលីលីត្រ ដោយមិនគិតពីអាយុរបស់អ្នកឡើយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រោគសញ្ញា
ដោយសារតែប្លាកែតមានសារៈសំខាន់ណាស់ក្នុងការបញ្ឈប់ការហូរឈាម សញ្ញា និងរោគសញ្ញា គឺជាប់ទាក់ទងនឹងការកើនឡើងហានិភ័យនៃការហូរឈាម។ ប្រសិនបើជំងឺរបស់អ្នកស្រាល អ្នកប្រហែលជាមិនមានរោគសញ្ញាអ្វីទេ។ យ៉ាងណាមិញ ចំនួនប្លាកែតរបស់អ្នកកាន់តែទាប អ្នកទំនងជានឹងមានការហូរឈាមកាន់តែច្រើន។
- ការហូរច្រមុះ
- ការហូរឈាមចេញពីអញ្ចាញធ្មេញ
- ឈាមក្នុងទឹកនោម ឬលាមក
- ពងបែកឈាមនៅក្នុងមាត់
- កើតមានស្នាមជាំងាយៗ
- មានចំណុចក្រហមតូចៗដែលមើលទៅដូចជាកន្ទួល។
មូលហេតុ
មានមូលហេតុជាច្រើននៃរោគប្លាកែតចុះទាបរួមទាំងកំហុសមន្ទីរពិសោធន៍។ មូលហេតុខ្លះបណ្តោះអាសន្ន ហើយអាចដោះស្រាយបានដោយការព្យាបាល ហើយមូលហេតុផ្សេងទៀតត្រូវការការព្យាបាលពេញមួយជីវិត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- វីរុស ៖ អំឡុងពេលឆ្លងមេរោគ ខួរឆ្អឹងអ្នកអាចធ្វើឲ្យប្លាកែតមានចំនួនតិចជាងមុន ដែលនេះហៅថាការបង្ក្រាបមេរោគ។ នៅពេលដែលវីរុសត្រូវបានសម្អាតចេញពីរាងកាយ ខួរឆ្អឹងអាចបន្តផលិតកម្មធម្មតា។
- ការប្រើថ្នាំ ៖ ថ្នាំមួយចំនួនអាចរារាំងសមត្ថភាពរបស់រាងកាយក្នុងការផលិតប្លាកែត ឬបង្កើតអង្គបដិប្រាណដែលបំប្លាញប្លាកែត។
- ភាពស៊ាំ ៖ នេះគឺជាស្ថានភាពមួយដែលប្រព័ន្ធភាពស៊ាំប្រែជាច្របូកច្របល់ និងបំប្លាញប្លាកែតនៅពេលដែលវាមិនគួរធ្វើ។
- ជំងឺមហារីក ៖ ជំងឺមហារីកមួយចំនួនជាពិសេសជំងឺមហារីកឈាមអាចបណ្តាលឲ្យមានការថយចុះចំនួនប្លាកែត។ នេះជាទូទៅដោយសារតែជំងឺមហារីកយកកន្លែងទំនេរនៅក្នុងខួរឆ្អឹងរារាំងការផលិតប្លាកែតថ្មី។
- ការព្យាបាលដោយប្រើគីមី ៖ ការព្យាបាលដោយប្រើគីមីភាគច្រើនមានប្រសិទ្ធភាព តែក៏អាចធ្វើឲ្យប្លាកែតធ្លាក់ចុះផងដែរ។
- ភាពស្លេកស្លាំង ៖ រោគកង្វះឈាមក្រហម គឺជាស្ថានភាពមួយដែលខួរឆ្អឹងមិនអាចផលិតកោសិកាឈាមធម្មតាដែលអាចបណ្តាលឲ្យមានជំងឺឈាមកក។
- ការមានផ្ទៃពោះ ៖ រោគប្លាកែតចុះទាបអាចកើតមានច្រើនជាង ៥ ភាគរយលើអ្នកមានផ្ទៃពោះធម្មតា ឬអាចជាលទ្ធផលនៃជំងឺក្រឡាភ្លើង៕