ទំនាក់ទំនង គឺជាផ្នែកមួយចាំបាច់នៃការរស់នៅប្រកបដោយសុខភាព និងមានសុភមង្គល។ សាកលវិទ្យាល័យវ៉ាស៊ីនតោន (University of Washington) និយាយថា ទោះបីគ្មានទំនាក់ទំនងល្អឥតខ្ចោះក៏ដោយ ទំនាក់ទំនងមិនល្អអាចបង្កឲ្យមានភាពមិនស្រួលនិងបង្កគ្រោះថ្នាក់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សាកលវិទ្យាល័យវ៉ាស៊ីនតោនបានបង្ហាញពីសញ្ញានៃទំនាក់ទំនងមិនល្អ ដែលអ្នកកំពុងតែមាន ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ការធ្វេសប្រហែសខ្លួនឯង ឬដៃគូរបស់អ្នក។
- មានអារម្មណ៍ថា មានសម្ពាធក្នុងការផ្លាស់ប្តូរអ្នកជានរណា ឬចាកចេញពីសកម្មភាពដែលអ្នកពេញចិត្ត។
- ជាញឹកញាប់ អ្នកមានអារម្មណ៍ថាត្រូវការភាពត្រឹមត្រូវនៃសកម្មភាពរបស់អ្នក។
- មានអារម្មណ៍ថា អ្នកត្រូវមានកាតព្វកិច្ចរួមភេទ។
- មានអារម្មណ៍ថាខ្វះភាពយុត្តិធម៌ និងសមភាព។
ប្រសិនបើដៃគូព្យាយាមធ្វើបាបអ្នកខាងផ្លូវកាយ ឬផ្លូវភេទ សូមរកជំនួយដោយមិនត្រូវបង្អង់យូរឡើយ៕