បណ្ឌិតសភារោគសើស្បែកអាមេរិចបាននិយាយថា ការជ្រុះ ឬបាត់បង់សក់ប្រចាំថ្ងៃ វាគឺជាធម្មតា។ ប៉ុន្តែ ប្រសិនបើអ្នកសម្គាល់ឃើញថា មានទំពែក ឬសក់តិចជាងមុន អ្នកអាចនឹងស្ថិតក្នុងដំណើរឆ្ពោះទៅរកការជ្រុះសក់ធ្ងន់ធ្ងរជាងនេះទៀត។

មូលហេតុនៃការជ្រុះ ឬបាត់បង់សក់

ក្រុមគ្រូពេទ្យជំនាញបានបង្ហើបប្រាប់អំពីមូលហេតុទូទៅនៃការបាត់បង់សក់រួមមាន ៖

  • ជំងឺសក់
  • ថ្នាំ ឬការព្យាបាលជាក់លាក់ណាមួយ
  • កើតស្រែង
  • ស្ថានភាពជំងឺ
  • បញ្ហាអ័រម៉ូន
  • ស្ត្រេស
  • អាហារូបត្ថម្ភខ្សោយ
  • ការថែរក្សាសក់មិនត្រឹមត្រូវ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

បណ្ឌិតសភារោគសើស្បែកអាមេរិចបានបន្ថែមថា គ្រូពេទ្យជំនាញខាងសើរស្បែកអាចជួយបញ្ជាក់ពីមូលហេតុនៃការបាត់បង់សក់របស់អ្នកនិងអាចជួយអ្នកស្វែងរកជម្រើសនៃការព្យាបាលដែលមានសក្តានុពល៕