ការខាំក្រចករ៉ាំរ៉ៃ គឺមិនមានអនាម័យ និងអាចបំផ្លាញស្បែកនៅជុំវិញក្រចក។ អាកប្បកិរិយានេះក៏បង្កើនហានិភ័យនៃការឆ្លងមេរោគ និងអាចបង្កគ្រោះថ្នាក់ដល់ធ្មេញផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីបញ្ឈប់ការខាំក្រចក គ្លីនិក Mayo បានណែនាំថា ៖
- ជៀសវាងកត្តាដែលបង្កឲ្យអ្នកខាំក្រចក។
- ចាត់វិធានការ ដើម្បីគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភ។
- កាត់ និងរក្សាក្រចកឲ្យបានស្អាតល្អ។
- ធ្វើឲ្យដៃ ឬមាត់របស់អ្នករវល់ ដូចជាដោយទំពារស្ករកៅស៊ូ។
- លាបថ្នាំក្រចកដោយមានរសជាតិល្វីង ឬជូរចត់លើក្រចក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកព្រួយបារម្ភអំពីការខាំក្រចក សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញសុខភាពផ្លូវចិត្ត៕