រោគខ្នងកោង (Scoliosis) គឺជាភាពខុសធម្មតានៃឆ្អឹងកង ដែលត្រូវកំណត់លក្ខណៈដោយការវិញឆ្អឹងកង។ រោគខ្នងកោង គឺឆ្អឹងខ្នងប្រែខុសធម្មតា ពោលគឺមានរាងកោង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សមាគមន៍គ្រូពេទ្យវះកាត់សរសៃប្រសាទរបស់អាមេរិក (American Association of Neurological Surgeons) និយាយថា ជារឿយៗវាត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅវ័យជំទង់ក្នុងករណីភាគច្រើន ដោយបង្ហាញរោគសញ្ញាដូចជាស្មាចង្កេះ ឬត្រគាកមិនស្មើគ្នា។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជម្រើសនៃការព្យាបាលទាំងនេះប្រហែលជាត្រូវការជាចាំបាច់ ៖
- ទៅជួបគ្រូពេទ្យរៀងរាល់ ៤ ទៅ ៦ ខែម្តង។
- ថតកាំរស្មីអ៊ិចរៀងរាល់ពីរបីឆ្នាំម្តង។
- ពាក់ខ្សែក្រវាត់ ឬឧបករណ៍ទ្រ។
- ការវះកាត់។
ក្រុមវេជ្ជបណ្ឌិតព្រមានថា អត្ថប្រយោជន៍នៃការវះកាត់គួរតែត្រូវបានថ្លឹងថ្លែងដោយប្រុងប្រយ័ត្ន ដោយប្រឆាំងនឹងហានិភ័យ។ ទោះបីជាមនុស្សជាច្រើនទទួលបានអត្ថប្រយោជន៍ពីការវះកាត់នេះក៏ដោយ ក៏មិនមានការធានាថា វានឹងបញ្ឈប់ការវិវត្ត និងរោគសញ្ញាកោងសម្រាប់មនុស្សគ្រប់រូបនោះទេ៕