សមាគមន៍សុខភាពឆ្អឹងរបស់អាមេរិកនិយាយថា ប្រហែលជា ១ ក្នុង ៥ នាក់នៃក្មេងជំទង់មានការបាត់បង់ការស្តាប់ខ្លះៗ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកជំនាញគិតថា ករណីជាច្រើនអាចទាក់ទងនឹងការប្រើប្រាស់កាស។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សមាគមបានលើកឡើងថា ដើម្បីជៀសវាងការបាត់បង់ការស្តាប់ដែលបង្កដោយកាស អ្នកគួរតែ ៖
- ស្តាប់តន្ត្រីតិចជាង ៦០ ភាគរយនៃបរិមាណសំឡេងអតិបរមា។
- ស្តាប់តន្ត្រីក្នុងរយៈពេលតិចជាង ៦០ នាទី។
- ជ្រើសរើសកាសស្តាប់ត្រចៀកលើសពីរន្ធត្រចៀក។
- ជ្រើសរើសកាសដែលមានគុណភាព។
- កាត់បន្ថយការស្តាប់ដោយប្រើកាស។
សមាគមនិយាយថា ប្រសិនបើអ្នកចេះតែលឺសំលេង ហ៊ឹង ឬមានសំឡេងស្រែកក្នុងត្រចៀក ចូរទៅជួបគ្រូពេទ្យជាបន្ទាន់៕