ជនជាតិអាមេរិករាប់លាននាក់ប្រើប្រាស់សេវាកម្មណាត់ជួបតាមអ៊ិនធរណេត។ នៅពេលដែលជួបនរណាម្នាក់តាមអ៊ិនធរណេតដំបូង វាជាការសំខាន់ណាស់ដែលត្រូវយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នជាមុនសិន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្រុមអ្នកជំនាញ និងភ្នាក់ងារផ្តល់សុវត្ថិភាពជម្រុញឲ្យដែលមានបំណងសម្រាប់ការណាត់ជួបតាមអ៊ិនធឺរណែត សូមធ្វើការប្រុងប្រយ័ត្ននូវចំណុចទាំងប៉ុន្មានខាងក្រោមនេះ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ជជែកជាវីដេអូ មុនពេលជួបផ្ទាល់។
- ប្រាប់មិត្តភក្តិ ឬក្រុមគ្រួសារនូវទីកន្លែងដែលអ្នកនឹងទៅ។
- ជួបគ្នានៅកន្លែងសាធារណៈ និងមានសុវត្ថិភាព។
- មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន។
- ជឿទុកចិត្តលើសភាវគតិរបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលអំឡុងពេលណាត់ជួប សូមស្វែងរកជំនួយ ឬប្រញប់ចេញពីទីនោះ។ ចូរហៅទូរស័ព្ទទៅប៉ូលីស ឬហៅបងប្អូនឲ្យជួយអ្នកឲ្យមានសុវត្ថិភាពពេលទៅផ្ទះវិញ៕