មិនថាអ្នកត្រូវឆ្កែរបស់អ្នកខាំ ឬឆ្កែដែលមិនស្គាល់នោះទេ គឺអ្នកត្រូវតែព្យាបាលមុខរបួសដោយមិនត្រូវបង្អង់យូរនោះឡើយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
គ្លីនិក Cleveland និយាយថា ការព្យាបាលជាបន្ទាន់អាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដើម្បីព្យាបាលក្រោយឆ្កែខាំ គ្លីនិក Cleveland បានណែនាំថា ៖
- សង្កត់លើមុខរបួសថ្នមៗដើម្បីសម្លាប់បាក់តេរី។
- លាងសម្អាតមុខរបួសជាមួយសាប៊ូ និងទឹក។
- ចូរច្របាច់បង្ហូរឈាមយឺតៗជាមួយក្រណាត់ស្អាត។
- លាបក្រែមអង់ទីប៊ីយ៉ូទិក ប្រសិនបើអ្នកមាន។
- រុំមុខរបួសដោយបង់រុំសម្លាប់មេរោគ ហើយផ្លាស់ប្តូរវាយ៉ាងហោចណាស់ក្នុងមួយថ្ងៃម្តង។
- មើលសញ្ញានៃការឆ្លង។
- ប្រញាប់ទៅជួបគ្រូពេទ្យក្រោយពេលឆ្កែខាំ ដើម្បីចាក់ថ្នាំបង្ការ៕