មន្ទីរពេទ្យកុមាររីឡីយ (Riley Hospital for Children) និយាយថា ការចោះត្រចៀកលើកូនក្មេង កន្លែងធ្វើនេះត្រូវតែមានប្រដាប់ប្រដារសមរម្យ សម្លាប់មេរោគ និងមានសុវត្ថិភាព ហើយឪពុកម្តាយ និងកូនត្រូវដឹងពីវិធីថែរក្សាស្នាមការចោះថ្មីនេះនៅផ្ទះដោយខ្លួនឯង។
យកល្អបំផុត អ្នកគួរតែទៅចោះនៅក្នុងមន្ទីរពេទ្យ ឬគ្លីនិកជំនាញ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដើម្បីជៀសវាងការឆ្លងមេរោគ មន្ទីរពេទ្យបានណែនាំថា ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- កុំទាន់ចោះត្រចៀកឲ្យទារកទើបនឹងកើត។
- ធ្វើឲ្យប្រាកដថានីតិវិធី គឺត្រូវបានសម្លាប់មេរោគត្រឹមត្រូវ និងធ្វើដោយអ្នកជំនាញដូចជាវេជ្ជបណ្ឌិតជាដើម។
- កុំធ្វេសប្រហែសនឹងស្នាមចោះនេះឲ្យសោះ។
- កុំដោះ ឬប្តូរក្រវិលយ៉ាងហោចណាស់ ៦ អាទិត្យ។
- ចូរធ្វើតាមការណែនាំរបស់គ្រូពេទ្យក្រោយចោះរួច៕