ជំងឺណាមួយក៏ដោយក៏អាចកាត់បន្ថយ ឬបំបាត់ចំណង់អាហារបានដែរ។ ប៉ុន្តែប្រសិនបើជំងឺទាំងនោះអាចព្យាបាលបាន នោះចំណង់អាហារគួរតែវិលត្រឡប់មកវិញ បន្ទាប់ពីការព្យាបាល។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គេហទំព័រសុខភាពដ៏ល្បី MedlinePlus បាននិយាយអំពីមូលហេតុសក្តានុពលនៃការបាត់បង់ចំណង់អាហារ ដែលរួមមាន ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ការមានអារម្មណ៍ដូចជាភាពសោកសៅ ការធ្លាក់ទឹកចិត្ត ឬទុក្ខព្រួយ។
- ជំងឺធ្ងន់ធ្ងរមួយចំនួនដូចជាមហារីក ឬអេដស៍។
- ការប្រើប្រាស់ថ្នាំមួយចំនួន ពិសេសការប្រើដោយគ្មានវេជ្ជបញ្ជា។
- ជំងឺក្រពេញទីរ៉ូអ៊ីត។
- ការមានផ្ទៃពោះ។
- ភាពចាស់ជរា។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សូមទាក់ទងវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកស្រកទម្ងន់ច្រើនដោយមិនព្យាយាម ឬប្រសិនបើការថយចុះចំណង់អាហារកើតឡើងរួមជាមួយរោគសញ្ញាផ្សេងទៀត៕