វិទ្យាស្ថានភ្នែកជាតិនិយាយថា ភ្នែកស្ងួត ប៉ះពាល់ដល់មនុស្សពេញវ័យរាប់លាននាក់នៅសហរដ្ឋអាមេរិក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅក្នុងភ្នែកដែលមានសុខភាពល្អ ទឹកភ្នែកធ្វើឲ្យផ្ទៃភ្នែកមានសំណើម។ បើគ្មានការបញ្ចេញទឹករំអិលនេះទេ មនុស្សអាចមានអារម្មណ៍ក្រហាយ ក្តៅ ឬរមាស់ក្នុងភ្នែក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វិទ្យាស្ថានភ្នែកជាតិលើកឡើងពីមូលហេតុដែលអាចបណ្តាលឲ្យភ្នែកស្ងួត ៖
- ការប្រើថ្នាំដូចជាថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងថ្នាំបំប៉ន។
- លក្ខខណ្ឌមួយចំនួន ដូចជាជំងឺទឹកនោមផ្អែមជាដើម។
- បរិយាកាសមានខ្យល់ ផ្សែង ឬស្ងួតខ្លាំងពេក។
- ការមើលទូរទស្សន៍ ទូរស័ព្ទ ឬកុំព្យូទ័រក្នុងរយៈពេលយូរពេក។
- រោគអាលែកស៊ីតាមរដូវ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកដែលមានរោគសញ្ញា គួរតែពិគ្រោះជាមួយអ្នកជំនាញខាងថែរក្សាភ្នែកឲ្យបានឆាប់រហ័ស៕