សេវាសុខភាពជាតិសហរដ្ឋអាមេរិច (National Health Service) បាននិយាយថា រលាកសរសៃពួរផ្នែកខាងក្រៅកែងដៃ (tennis elbow) បង្កឲ្យមានការឈឺចាប់នៅខាងក្រៅកែងដៃ។ ជារឿយៗ ស្ថានភាពនេះកើតឡើងបន្ទាប់ពីការប្រើសាច់ដុំ និងសរសៃពួរនៃកំភួនដៃដោយប្រើកម្លាំងហួសប្រមាណ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សេវាសុខភាពជាតិសហរដ្ឋអាមេរិចក៏បានបញ្ជាក់ពីរោគសញ្ញាទាំងនេះនៃការរលាកសរសៃពួរផ្នែកខាងក្រៅកែងដៃ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ឈឺចាប់នៅខាងក្រៅកំភួនដៃផ្នែកខាងលើរបស់អ្នក។
- ឈឺចាប់នៅពេលលើកដៃ ឬពត់ដៃរបស់អ្នក។
- ឈឺចាប់នៅពេលសរសេ រឬក្តាប់វត្ថុតូចៗ។
- ឈឺចាប់ពេលបត់កំភួនដៃរបស់អ្នក។
- ឈឺចាប់ និងឡើងរឹងនៅពេលពង្រីកដៃរបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើការឈឺចាប់កែងដៃរបស់អ្នកបណ្តាលមកពីសកម្មភាពច្រំដែល ចូរចៀសវាងសកម្មភាពរហូតដល់រោគសញ្ញាធូរស្រាល។ ប្រញាប់ទៅជួបគ្រូពេទ្យ ប្រសិនបើការឈឺចាប់នៅតែកើតមានទោះបីជាក្នុងពេលអ្នកសម្រាកក៏ដោយ៕