ការដកដង្ហើមខ្លីៗ ត្រូវបានសម្គាល់ដោយការពិបាកដកដង្ហើម ឬតឹងក្នុងទ្រូង។ គ្លីនិក Mayo និយាយថា បញ្ហាសុខភាព ការធ្វើលំហាត់ប្រាណខ្លាំង សីតុណ្ហភាពខ្ពស់ ការធាត់ និងការស្ថិតនៅកម្ពស់ខ្ពស់អាចបង្កឲ្យមានដង្ហើមខ្លី។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីការពាការកុំឲ្យមានការដកដង្ហើមខ្លីរ៉ាំរ៉ៃ គ្លីនិក Mayo បានណែនាំថា ៖
- ចូរធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។
- ឈប់ជក់បារី។
- ឈប់ផឹកស្រា។
- ចំណាយពេលលៃតម្រូវការផ្លាស់ប្តូរកម្ពស់។
- ជៀសវាងការឡើងសីតុណ្ហភាពក្នុងរាងកាយខ្លាំងពេក។
- ជៀសវាងការប៉ះពាល់នឹងផ្សែង ជាតិគីមី និងផ្សែងបារី។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីអ្វីដែលត្រូវធ្វើ ប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកមានបញ្ហាធ្ងន់ធ្ងរ ឬត្រូវប្រើអុកស៊ីហ៊្សែនបន្ថែម គ្លីនិក Mayo សូមរំលឹកអ្នកឲ្យពិនិត្យមើលជាទៀងទាត់ថាឧបករណ៍របស់អ្នកដំណើរការបានត្រឹមត្រូវ៕